Skip to content

ការ​បញ្ជ្រាប​ស្ត្រី​នៅ​ក្នុង​កម្មវិធី​ រ៉េ​ដ​បូក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៖​ បទ​ពិសោធន៍​ពី​ការ​អនុវត្ត​ល្អ​នៅ​ក្នុង​វិស័យ​ព្រៃឈើ​ កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ដទៃ​ទៀត​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ការ​សិក្សា​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​រួម​គ្នា​របស់​ អង្គការ​ស្ត្រី​ទទួល​បន្ទុក​វិស័យ​កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ (WOCAN),​ កម្មវិធី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ពី​ការ​បាត់បង់​និង​ការ​រិច​រិល​ព្រៃឈើ​ របស់​អង្គការសហប្រជាជាតិ​ (UN-REDD)​ ​និង​កម្មវិធី​ការ​បញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង​ ទ្វីបអាស៊ី​ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ​ (USAID​ LEAF)​។​ ការ​សិក្សា​នេះ​ធ្វើ​ឡើង​ ដើម្បី​ស៊ើបអង្កេត​លើ​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ការ​បញ្ចូល​ស្ត្រី​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពី​ការ​បាត់បង់​ព្រៃឈើ​និង​ការ​រិច​រិល​ព្រៃឈើ​ (REDD+)​។​ ការ​សិក្សា​នេះ​មាន​គោលបំណង​ស្វែង​យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​ និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ និង​ការ​អនុវត្ត​ពាក់ព័ន្ធ​នឹង​សមាហរណកម្ម​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ព្រៃឈើ​ កម្មវិធី​រ៉េ​ដ​បូក​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​សិក្សា​នេះ​ ធ្វើការ​វិភាគ​លើ​គោលនយោបាយ​ និង​ការ​អនុវត្ត​បច្ចុប្បន្ន​ ស្វែង​យល់​ពី​គម្លាត​រវាង​គោលនយោបាយ​និង​ការ​អនុវត្ត​នានា​ កំណត់​កត្តា​ដែល​ជម្រុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​គោលនយោបាយ​និង​ការ​អនុវត្ត​ ព្រមទាំង​កំណត់​សមាសធាតុ​ដែល​រារាំង​ការ​ធ្វើ​សមាហរណកម្ម​​ និង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ការ​បញ្ជ្រាប​ស្ត្រី​នៅ​ក្នុង​កម្មវិធី​ រ៉េ​ដ​បូក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៖​ បទ​ពិសោធន៍​ពី​ការ​អនុវត្ត​ល្អ​នៅ​ក្នុង​វិស័យ​ព្រៃឈើ​ កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ដទៃ​ទៀត​

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Gender
  • Women
  • Women in development
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

កម្មវិធី​ការ​បញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង​ ទ្វីបអាស៊ី​ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ​ (USAID​ LEAF)

អាសយដ្ឋាន៖​ Liberty Square, Suite 2002, 287 ផ្លូវ Silom, ខណ្ឌ បាងរ៉ាក់ (Bangrak), ទីក្រុងបាងកក 10500, Thailand។​ លេខទូរស័ព្ទ៖ +៦៦ (០) ២​ ៦៣១ ១២៥៩ សារអេឡិចត្រូនិច៖ leaf_info@leafasia.org។

អង្គការ​ស្ត្រី​ទទួល​បន្ទុក​វិស័យ​កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ (WOCAN)

អាសយដ្ឋាន៖ United Center, ជាន់ទី ៤១,​ 323 ផ្លូវ Silom, ទីក្រុងបាងកក (Bangkok) 10500, ប្រទេសថៃ។​ លេខទូរស័ព្ទ៖ +៦៦ (០) ៨១ ៨៧១ ២៥០៨ ទូរសារ៖ +៦៦(០)២ ៦៣១ ០៣៣៤ សារអេឡិចត្រូនិច៖ info@wocan.org។​

កម្មវិធី​ កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ពី​ការ​បាត់បង់​និង​ការ​រិច​រិល​ព្រៃឈើ​ របស់​អង្គការសហប្រជាជាតិ​ (UN-REDD)

អាសយដ្ឋាន៖ International Environment House,11-13 Chemin des Anémones CH-1219 Châtelaine, Geneva, Switzerland។ លេខទូរស័ព្ទ៖ +៤១ (០) ២២ ៩១៧ ៨៩៤៦ សារអេឡិចត្រូនិច៖ un-redd@un-redd.org។

សហអ្នកនិពន្ធ (បុគ្គល) Jeannette D Gurung; Akihito Kono; David Ganz
អ្នកបោះពុម្ពផ្សាយ Lowering Emissions in Asia's Forests (LEAF); Women Organizing for Change in Agriculture and Natural Resource Management (WOCAN), United Nations REDD Programme
កាលបរិច្ឆេទបោះពុម្ព 2013
ការបង់លេខ ៥៥
ពាក្យគន្លឹះ REDD+,WOCAN,LEAP
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 13, 2015, 03:42 (UTC)
កាលបរិច្ឆេទកែប្រែ ធ្នូ 14, 2017, 08:28 (UTC)