-
ការបញ្ជ្រាបស្ត្រីនៅក្នុងកម្មវិធី រ៉េដបូក នៅក្នុងប្រទេសកម្ពុជា៖ បទពិសោធន៍ពីការអនុវត្តល្អនៅក្នុងវិស័យព្រៃឈើ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិដទៃទៀត
ការសិក្សានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នារបស់ អង្គការស្ត្រីទទួលបន្ទុកវិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ (WOCAN), កម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន ពីការបាត់បង់និងការរិចរិលព្រៃឈើ របស់អង្គការសហប្រជាជាតិ (UN-REDD) និងកម្មវិធីការបញ្ចេញឧស្ម័នតិចពីព្រៃឈើក្នុង ទ្វីបអាស៊ី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID LEAF)។ ការសិក្សានេះធ្វើឡើង ដើម្បីស៊ើបអង្កេតលើការអនុវត្តជាក់ស្តែងនៃការបញ្ចូលស្ត្រីក្នុងការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើនិងការរិចរិលព្រៃឈើ (REDD+)។ ការសិក្សានេះមានគោលបំណងស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងប្រសិទ្ធភាពនៃគោលនយោបាយ និងការអនុវត្តពាក់ព័ន្ធនឹងសមាហរណកម្មយេនឌ័រក្នុងវិស័យព្រៃឈើ កម្មវិធីរ៉េដបូក និងការគ្រប់គ្រងធនធានធម្មជាតិផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ ធ្វើការវិភាគលើគោលនយោបាយ និងការអនុវត្តបច្ចុប្បន្ន ស្វែងយល់ពីគម្លាតរវាងគោលនយោបាយនិងការអនុវត្តនានា កំណត់កត្តាដែលជម្រុញឱ្យស្ត្រីចូលរួមក្នុងគោលនយោបាយនិងការអនុវត្ត ព្រមទាំងកំណត់សមាសធាតុដែលរារាំងការធ្វើសមាហរណកម្ម និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។
Additional Information
Field | Value |
---|---|
Last updated | 13 មិថុនា 2015 |
Created | 13 មិថុនា 2015 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | ការបញ្ជ្រាបស្ត្រីនៅក្នុងកម្មវិធី រ៉េដបូក នៅក្នុងប្រទេសកម្ពុជា៖ បទពិសោធន៍ពីការអនុវត្តល្អនៅក្នុងវិស័យព្រៃឈើ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិដទៃទៀត |
ការពិពណ៌នា |
ការសិក្សានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នារបស់ អង្គការស្ត្រីទទួលបន្ទុកវិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ (WOCAN), កម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន ពីការបាត់បង់និងការរិចរិលព្រៃឈើ របស់អង្គការសហប្រជាជាតិ (UN-REDD) និងកម្មវិធីការបញ្ចេញឧស្ម័នតិចពីព្រៃឈើក្នុង ទ្វីបអាស៊ី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID LEAF)។ ការសិក្សានេះធ្វើឡើង ដើម្បីស៊ើបអង្កេតលើការអនុវត្តជាក់ស្តែងនៃការបញ្ចូលស្ត្រីក្នុងការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើនិងការរិចរិលព្រៃឈើ (REDD+)។ ការសិក្សានេះមានគោលបំណងស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងប្រសិទ្ធភាពនៃគោលនយោបាយ និងការអនុវត្តពាក់ព័ន្ធនឹងសមាហរណកម្មយេនឌ័រក្នុងវិស័យព្រៃឈើ កម្មវិធីរ៉េដបូក និងការគ្រប់គ្រងធនធានធម្មជាតិផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ ធ្វើការវិភាគលើគោលនយោបាយ និងការអនុវត្តបច្ចុប្បន្ន ស្វែងយល់ពីគម្លាតរវាងគោលនយោបាយនិងការអនុវត្តនានា កំណត់កត្តាដែលជម្រុញឱ្យស្ត្រីចូលរួមក្នុងគោលនយោបាយនិងការអនុវត្ត ព្រមទាំងកំណត់សមាសធាតុដែលរារាំងការធ្វើសមាហរណកម្ម និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ |
ភាសារបស់ធនធាន |
|