តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា (២០០៦-២០១៩)

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩។ តំបន់សេដ្ឋកិច្ចចំនួន ៤២ ត្រូវបានកត់ត្រាទុក។ ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf ។ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

ធនធានទិន្នន័យ (7)

មើល​ធនធានទិន្នន័យ - តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា (២០០៦-២០១៩)

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ
  • គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
  • តំបន់សេដ្ឋកិច្ចពិសេស
ភាសា
  • ភាសាអង់គ្លេស
កំហិតនៃការចូល និងប្រើប្រាស់ ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។
កាលបរិច្ឆេទយោងនៃសំណុំទិន្នន័យ 10/04/15
ចន្លោះកាលបរិច្ឆេទបញ្ចប់ 11/26/2015
ចន្លោះកាលបរិច្ឆេទបញ្ចប់ 08/27/2019
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ព្រំកូអរដោនេខាងលិច 102.57548388195839
ព្រំកូអរដោនេខាងកើត 107.57628373662962
ព្រំកូអរដោនេខាងត្បូង 9.620168695594206
ព្រំកូអរដោនេខាងជើង 14.620968550265445
ប្រព័ន្ធយោងក្នុងលំហ WGS 84 / UTM zone 48N (EPSG:32648)
ភាពទៀងទាត់ ទីតាំងរបស់តំបន់សេដ្ឋកិច្ចមួយចំនួនត្រូវបានកំណត់ដោយទីតាំងដែលនៅតាមឃុំ ឬ ភូមិ ចេញពីឯកសារដែលបានស្រាវជ្រាវ និងប្រមូលទុក។​
ភាពទៀងទាត់តាមហេតុផល យោងទៅតាមកាសែតKhmer Times ដែលចុះផ្សាយនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤។ ក្រុមការងារអូឌីស៊ី បានរកឃើញទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសតែ៤២ប៉ុណ្ណោះ ហើយពុំមានភស្តុតាងនៃទីតាំងផ្សេងទៀតនៃតំបន់សេដ្ឋកិច្ចពិសេសត្រូវបានរកឃើញនៅឡើយទេ។
ការចប់សព្វគ្រប់ សំណំុទិន្នន័យនេះ​ មាន​ទិន្នន័យ​ទាំងអស់​ ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ខណៈ​ពេល​ដែល​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា​ ទិន្នន័យ និងផែនទីនេះ​មាន​ភាព​ជាក់លាក់​ និង​ទាន់សម័យ​ ព័ត៌មានខ្លះអំពីតំបន់សេដ្ឋកិច្ចពិសេសប្រហែលជាបានប្រែប្រួល តាំងពីពេលដែលសំណំុទិន្នន័យនិងផែនទីនេះ ត្រូវបានចេញផ្សាយមកម្លេះ។ បន្ថែម​លើ​នេះ​ តំបន់សេដ្ឋកិច្ចពិសេសថ្មីៗទៀត ដែលមិនទាន់បានបញ្ចូលក្នុងសំណំុទិន្នន័យនេះ ប្រហែលជាត្រូវបានយល់ព្រម និងបង្កើតឡើង។
ជំហាននៃដំណើរ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ប្រមូលទិន្នន័យចេញពីប្រភពផ្សេងៗ ដូចជា រាជកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា គេហទំព័ររបស់រាជរដ្ឋាភិបាលកម្ពុជា និងរបាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ក្នុងទម្រង់ជា pdf។ នាពេលដែលប្រភពទិន្នន័យទាំងនោះពុំបានភ្ជាប់នូវផែនទីនោះទេ, ទិន្នន័យត្រូវបានគូសដោយផ្អែកទៅតាមទីតាំងដែលបានបង្ហាញក្នុងពត៌មាន។ ទិន្នន័យជា pdf ត្រូវបានបំលែងឲ្យទៅជា shapefile ។ ចុងក្រោយទិន្នន័យជា shapefile ត្រូវបានទាញចេញជាទម្រង់ផ្សេងៗដូចជា៖ CSV, KMZ, និង GEOJSON ។
Lineage រាជកិច្ច៖ អនុក្រឹត្យ និងសេចក្តីសម្រេច (២០០៦-២០១៩) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា (២០០៩-២០១៣), ឱកាសវិនិយោគនៅកម្ពុជា (បទបង្ហាញ, ២០១១), វិនិយោគនៅកម្ពុជា៖ តំបន់សេដ្ឋកិច្ចពិសេស (២០០៩). ក្រសួងសាធារណៈការនិងដឹកជញ្ជូន៖ ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា (២០១៥)។
ភាគីទទួលខុសត្រូវ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាសយដ្ឋាន: វិមានរដ្ឋាភិបាល, វិថីព្រះស៊ីសុ វត្ថិ, វត្តភ្នំ, ក្រុង ភ្នំពេញ, ប្រទេស កម្ពុជា គេហទំព័រ: www.cambodiainvestment.gov.kh
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ទិន្នន័យ​មេ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​ ១៧ ខែមករាឆ្នាំ​២០១៨​។​ សម្រាប់​សំណួរ​ សូម​ទំនាក់ទំនង​មក​កាន់​ អង្គការ​ទិន្ន​ន័​យំ​អ​ពី​ការ​អភិវឌ្ឍ​។​ ​សារ​អេ​ឡិច​ត្រូ​និ​ច​:​ contact@opendevcam.net,​ គេហទំព័រ​:http://www.opendevcam.net​ ,​ អាសយដ្ឋាន​:​ ផ្ទះ​លេខ​ ៤៣​ ផ្លូវ​២០៨​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
លក្ខណៈសម្បត្តិ map_id/ODC: លេខសម្គាល់ផែនទី name/ODC: ឈ្មោះតំបន់សេដ្ឋកិច្ចពិសេស province/ODC: ខេត្ត district/ODC: ស្រុក commune/ODC: ឃុំ landarea_h/ODC ទំហំផ្ទៃក្រលាគិតជាហិកតា capital/ODC: ទុនវិនិយោគ developer/ODC: អ្នកវិនិយោគ cdc_num/ODC: លេខលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា date_cdc/ODC: កាលបរិច្ឆេទលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា sub_decree/ODC: លេខអនុក្រឹត្យតំបន់សេដ្ឋកិច្ចពិសេស date_sub/ODC: កាលបរិច្ឆេទអនុក្រឹត្យ cur_status/ODCស្ថានភាពគម្រោងតំបន់សេដ្ឋកិច្ចពិសេស pre_status/ស្ថានភាពគម្រោងតំបន់សេដ្ឋកិច្ចពិសេសពីមុន com_invest/ODCចំនួនក្រុមហ៊ុនវិនិយោគ reference/ODC: ឯកសារយោង last_updat/ODC: last update: ធ្វើបច្ចុប្បន្នភាពចុងក្រោយ
អាជ្ញាប័ណ្ណ Creative Commons Attribution
សិទ្ធិ Yes
កំណែ 1.0
ពាក្យគន្លឹះ SEZ
Date Uploaded តុលា 4, 2015, 20:45 (UTC)
Date Modified មេសា 3, 2020, 09:43 (UTC)