Skip to content

ធ្វើការងាររហូតដល់ជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

​របាយការណ៍​សង្ខេប​រួម​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (​សង់​ត្រា​ល់​)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ (​លី​កាដូ​)​។​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ ទទួល​បាន​ពី​ការ​ធ្វើការ​ស្ទង់​មតិ​ជាមួយ​កម្មករ​ កម្មការិនី​ចំនួន​ ១៦២​ នាក់​ (​ក្នុង​នោះ​ស្ដ្រី​មាន​ចំនួន​ ១៥៨​ នាក់​)​ ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មិ​នា​ ដល់​ខែ​ ឧសភា​ ហើយ​កម្មករ​មក​ពី​រោងចក្រ​កាត់ដេរ​ចំនួន​ ៣​ ផ្សេង​គ្នា​ ដែល​ត្រូវ​បាន​ព្យួរការងារ​ដោយ​ផ្នែក​ និង​ទាំងស្រុង​។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ២/៣​ នៃ​កម្មករ​ កម្ម​ការ​នី​ ត្រូវ​បង់​សង​កម្ចី​ឥណទាន​យ៉ាងតិច​ណាស់​ក៏​មួយ​កន្លែង​ដែរ​។​ ពួក​គាត់​ត្រូវ​យក​ចំណូល​ភាគច្រើន​ដែល​រកបាន​នៅ​ពេល​មុន​ព្យួរការងារ​ ដើម្បី​បង់​សង​កម្ចី​ឥណទាន​ទាំងនេះ​។​ គិត​ជា​មធ្យម​ ចំនួន​ប្រាក់​បង់​សងបំណុល​ និង​ប្រាក់​សម្រាប់​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ​ប្រចាំខែ​ មាន​ច្រើន​ជាង​ចំនួន​ប្រាក់ខែ​របស់​ពួក​គាត់​ទៅ​ទៀត​ ដូច្នេះ​ពួក​គាត់​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ​ ដើម្បី​សន្សំ​ប្រាក់​ទុក​បង់​បំណុល​វិញ​។​ ៩៦%​ នៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ដែល​ជាប់ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​បាន​និយាយ​ថា​ ជីវភាព​រស់នៅ​របស់​គាត់​ "​លំបាក​ខ្លាំង​"​ (៨០%)​ ឬ​ "​លំបាក​តិចតួច​"​ (១៦%)​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដែល​ពួក​គាត់​មិន​ទាន់​ជាប់ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​។​ អ្នក​ផ្តល់​សម្ភាសន៍​ត្រឹមតែ​ ២%​ ប៉ុណ្ណោះ​ដែល​និយាយ​ថា​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ "​ប្រសើរ​ជាង​មុន​បន្តិច​"​ និង​គ្មាន​នរណា​ម្នាក់​និយាយ​ថា​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ "​ប្រសើរ​ខ្លាំង​"​ នោះ​ទេ​។​

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - ​ធ្វើ​ការងារ​រហូត​ដល់​ជំពាក់​បំណុល​វ័ណ្ឌក​៖​ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ (ភាសាខ្មែរ)

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ចំណងជើងខ្លី (ចំណងជើងផ្សេងទៀត) ធ្វើការងាររហូតដល់ជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា
ប្រធានបទ
  • Economic social and cultural rights
  • Economy and commerce
  • Garments and textiles
  • Human rights
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ Creative Commons Attribution
ទំនាក់ទំនង

សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ (​លី​កាដូ​)

អាស័យដ្ឋាន៖ ផ្ទះលេខ ១៦ ផ្លូវលេខ ៩៩ សង្កាត់​បឹងត្របែក រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា អាស័យដ្ឋាន​អ៊ីមែល៖ P.O. ប្រអប់សំបុត្រលេខ ៤៩៩, ភ្នំពេញ កម្ពុជា លេខទូរស័ព្ទ៖​ (៨៥៥) ២៣ ៧២៧ ១០២ / (៨៥៥) ២៣ ២១៦ ៦០២ លេខទូរសារ៖ (៨៥៥) ២៣ ៧២៧ ១០២ / (៨៥៥) ២៣ ២១៧ ៦២៦ អ៊ីមែល៖ contact@licadho-cambodia.org គេហទំព័រ៖ https://www.licadho-cambodia.org

សហនិពន្ធ (ជាស្ថាប័ន) សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (​សង់​ត្រា​ល់​)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ (​លី​កាដូ​)
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ, កម្ពុជា
អ្នកបោះពុម្ពផ្សាយ អង្គការ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ (​លី​កាដូ​)
កាលបរិច្ឆេទបោះពុម្ព 2020
ការបង់លេខ ១-១៣
ឈ្មោះឯកសារយោងរក្សាទុក Worked_to_debt_Cambodia's_garment_sector__30.06.2020.pdf
ពាក្យគន្លឹះ Garment workers' debt
កាលបរិច្ឆេទផ្ទុកឡើង កក្កដា 6, 2020, 10:01 (UTC)
កាលបរិច្ឆេទកែប្រែ កក្កដា 7, 2020, 09:31 (UTC)