Skip to content

Additional Information

Field Value
Last updated 6 កក្កដា 2020
Created 6 កក្កដា 2020
ទម្រង់ PDF
អាជ្ញាប័ណ្ណ Creative Commons Attribution
ឈ្មោះ ​ធ្វើ​ការងារ​រហូត​ដល់​ជំពាក់​បំណុល​វ័ណ្ឌក​៖​ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ (ភាសាខ្មែរ)
ការពិពណ៌នា

​របាយការណ៍​សង្ខេប​រួម​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (​សង់​ត្រា​ល់​)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ (​លី​កាដូ​)​។​ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ ទទួល​បាន​ពី​ការ​ធ្វើការ​ស្ទង់​មតិ​ជាមួយ​កម្មករ​ កម្មការិនី​ចំនួន​ ១៦២​ នាក់​ (​ក្នុង​នោះ​ស្ដ្រី​មាន​ចំនួន​ ១៥៨​ នាក់​)​ ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មិ​នា​ ដល់​ខែ​ ឧសភា​ ហើយ​កម្មករ​មក​ពី​រោងចក្រ​កាត់ដេរ​ចំនួន​ ៣​ ផ្សេង​គ្នា​ ដែល​ត្រូវ​បាន​ព្យួរការងារ​ដោយ​ផ្នែក​ និង​ទាំងស្រុង​។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ២/៣​ នៃ​កម្មករ​ កម្ម​ការ​នី​ ត្រូវ​បង់​សង​កម្ចី​ឥណទាន​យ៉ាងតិច​ណាស់​ក៏​មួយ​កន្លែង​ដែរ​។​ ពួក​គាត់​ត្រូវ​យក​ចំណូល​ភាគច្រើន​ដែល​រកបាន​នៅ​ពេល​មុន​ព្យួរការងារ​ ដើម្បី​បង់​សង​កម្ចី​ឥណទាន​ទាំងនេះ​។​ គិត​ជា​មធ្យម​ ចំនួន​ប្រាក់​បង់​សងបំណុល​ និង​ប្រាក់​សម្រាប់​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ​ប្រចាំខែ​ មាន​ច្រើន​ជាង​ចំនួន​ប្រាក់ខែ​របស់​ពួក​គាត់​ទៅ​ទៀត​ ដូច្នេះ​ពួក​គាត់​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ​ ដើម្បី​សន្សំ​ប្រាក់​ទុក​បង់​បំណុល​វិញ​។​ ៩៦%​ នៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ដែល​ជាប់ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​បាន​និយាយ​ថា​ ជីវភាព​រស់នៅ​របស់​គាត់​ "​លំបាក​ខ្លាំង​"​ (៨០%)​ ឬ​ "​លំបាក​តិចតួច​"​ (១៦%)​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដែល​ពួក​គាត់​មិន​ទាន់​ជាប់ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​។​ អ្នក​ផ្តល់​សម្ភាសន៍​ត្រឹមតែ​ ២%​ ប៉ុណ្ណោះ​ដែល​និយាយ​ថា​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ "​ប្រសើរ​ជាង​មុន​បន្តិច​"​ និង​គ្មាន​នរណា​ម្នាក់​និយាយ​ថា​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ "​ប្រសើរ​ខ្លាំង​"​ នោះ​ទេ​។​

ភាសារបស់ធនធាន
  • ភាសាខ្មែរ