-
ធ្វើការងាររហូតដល់ជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា (ភាសាអង់គ្លេស)
របាយការណ៍សង្ខេបរួមនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)។ លទ្ធផលនៃការស្រាវជ្រាវនេះ ទទួលបានពីការធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនីចំនួន ១៦២ នាក់ (ក្នុងនោះស្ដ្រីមានចំនួន ១៥៨ នាក់) ដែលធ្វើឡើងនៅចន្លោះខែមិនា ដល់ខែ ឧសភា ហើយកម្មករមកពីរោងចក្រកាត់ដេរចំនួន ៣ ផ្សេងគ្នា ដែលត្រូវបានព្យួរការងារដោយផ្នែក និងទាំងស្រុង។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ២/៣ នៃកម្មករ កម្មការនី ត្រូវបង់សងកម្ចីឥណទានយ៉ាងតិចណាស់ក៏មួយកន្លែងដែរ។ ពួកគាត់ត្រូវយកចំណូលភាគច្រើនដែលរកបាននៅពេលមុនព្យួរការងារ ដើម្បីបង់សងកម្ចីឥណទានទាំងនេះ។ គិតជាមធ្យម ចំនួនប្រាក់បង់សងបំណុល និងប្រាក់សម្រាប់ចំណាយលើថ្លៃម្ហូបអាហារប្រចាំខែ មានច្រើនជាងចំនួនប្រាក់ខែរបស់ពួកគាត់ទៅទៀត ដូច្នេះពួកគាត់ត្រូវកាត់បន្ថយការចំណាយលើថ្លៃម្ហូបអាហារ ដើម្បីសន្សំប្រាក់ទុកបង់បំណុលវិញ។ ៩៦% នៃអ្នកផ្តល់បទសម្ភាសន៍ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូចបាននិយាយថា ជីវភាពរស់នៅរបស់គាត់ "លំបាកខ្លាំង" (៨០%) ឬ "លំបាកតិចតួច" (១៦%) នៅក្នុងពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលពួកគាត់មិនទាន់ជាប់ជំពាក់កម្ចីឥណទានខ្នាតតូច។ អ្នកផ្តល់សម្ភាសន៍ត្រឹមតែ ២% ប៉ុណ្ណោះដែលនិយាយថាជីវភាពរស់នៅរបស់ពួកគាត់ "ប្រសើរជាងមុនបន្តិច" និងគ្មាននរណាម្នាក់និយាយថាជីវភាពរស់នៅរបស់ពួកគាត់ "ប្រសើរខ្លាំង" នោះទេ។
Additional Information
Field | Value |
---|---|
Last updated | 6 កក្កដា 2020 |
Created | 6 កក្កដា 2020 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | Creative Commons Attribution |
ឈ្មោះ | ធ្វើការងាររហូតដល់ជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា (ភាសាអង់គ្លេស) |
ការពិពណ៌នា |
របាយការណ៍សង្ខេបរួមនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)។ លទ្ធផលនៃការស្រាវជ្រាវនេះ ទទួលបានពីការធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនីចំនួន ១៦២ នាក់ (ក្នុងនោះស្ដ្រីមានចំនួន ១៥៨ នាក់) ដែលធ្វើឡើងនៅចន្លោះខែមិនា ដល់ខែ ឧសភា ហើយកម្មករមកពីរោងចក្រកាត់ដេរចំនួន ៣ ផ្សេងគ្នា ដែលត្រូវបានព្យួរការងារដោយផ្នែក និងទាំងស្រុង។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ២/៣ នៃកម្មករ កម្មការនី ត្រូវបង់សងកម្ចីឥណទានយ៉ាងតិចណាស់ក៏មួយកន្លែងដែរ។ ពួកគាត់ត្រូវយកចំណូលភាគច្រើនដែលរកបាននៅពេលមុនព្យួរការងារ ដើម្បីបង់សងកម្ចីឥណទានទាំងនេះ។ គិតជាមធ្យម ចំនួនប្រាក់បង់សងបំណុល និងប្រាក់សម្រាប់ចំណាយលើថ្លៃម្ហូបអាហារប្រចាំខែ មានច្រើនជាងចំនួនប្រាក់ខែរបស់ពួកគាត់ទៅទៀត ដូច្នេះពួកគាត់ត្រូវកាត់បន្ថយការចំណាយលើថ្លៃម្ហូបអាហារ ដើម្បីសន្សំប្រាក់ទុកបង់បំណុលវិញ។ ៩៦% នៃអ្នកផ្តល់បទសម្ភាសន៍ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូចបាននិយាយថា ជីវភាពរស់នៅរបស់គាត់ "លំបាកខ្លាំង" (៨០%) ឬ "លំបាកតិចតួច" (១៦%) នៅក្នុងពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលពួកគាត់មិនទាន់ជាប់ជំពាក់កម្ចីឥណទានខ្នាតតូច។ អ្នកផ្តល់សម្ភាសន៍ត្រឹមតែ ២% ប៉ុណ្ណោះដែលនិយាយថាជីវភាពរស់នៅរបស់ពួកគាត់ "ប្រសើរជាងមុនបន្តិច" និងគ្មាននរណាម្នាក់និយាយថាជីវភាពរស់នៅរបស់ពួកគាត់ "ប្រសើរខ្លាំង" នោះទេ។ |
ភាសារបស់ធនធាន |
|