Skip to content

ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ការបង្កើតគណៈកម្មាធិការជាតិនេះមានគោលបំណងក្នុងការអនុវត្តកម្មវិធីផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅ សម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងការពារព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ គណៈកម្មាធិការជាតិទទួលខុសត្រូវក្នុងការកំណត់ និងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកំណត់ទីតាំងដីដែលត្រូវជ្រើសរើសសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃ និងការបែងចែកដីដើម្បីរួមគ្នាការអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការមានសិទ្ធិពិនិត្យលុបចោលការសម្រេច កែសម្រួលផែនការប្រើប្រាស់ដី បែងចែកដី និងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដីដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃកាន់កាប់ និងប្រើប្រាស់ដី។ យោងតាមព្រះរាជក្រឹត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈកម្មាធិការជាតិ ដែលរួមមានអនុប្រធានចំនួន ១១រូប និងរដ្ឋមន្ត្រីចំនួន ២៧រូប មកពីក្រសួងផ្សេងៗ ដោយផ្តល់ការបន្ថែមសមាជិកតាមតម្រូវការ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ឯកសារយោងលេខ # នស/រកត/១១២៤/១៤១២
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • ព្រះបរមរាជវាំង
ទីភ្នាក់ងារអនុវត្ត
  • រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ភាសា
  • ភាសាខ្មែរ
ប្រភេទឯកសារផ្លូវការ ព្រះរាជក្រឹត្យ
ប្រធានបទ
  • Forest protection
  • Land policy and administration
  • Laws and regulations
  • Social land concessions
  • The poor
អាជ្ញាប័ណ្ណ

No license given

សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 6 វិច្ឆិកា 2024
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 6 វិច្ឆិកា 2024
ឯកសារយោង ទីស្តីការគណៈរដ្ឋមន្ត្រី/Office of the Council of the Ministers
តំណភ្ជាប់ទៅនឹងប្រភព https://pressocm.gov.kh/archives/104099
ទំនាក់ទំនង

អង្គភាពពត៌មាន និងប្រតិកម្មរហ័ស

Tel/Fax: (855) 23 212 490 អ៊ីម៉ែល៖ info@pressocm.gov.kh, pressocm@gmail.com អាសយដ្ឋាន៖ OCM អគារមិត្តភាព មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ឈ្មោះឯកសារយោងរក្សាទុក Royal_Decree_establishment_National_Committee_for_the_Implementation_of_the_Forest_Protection__06.11.2024.pdf
ពាក្យគន្លឹះ Social Land Concession,ដីសម្បទានសង្គមកិច្ច,ការការពារព្រៃ
កាលបរិច្ឆេទផ្ទុកឡើង ធ្នូ 20, 2024, 02:45 (UTC)
កាលបរិច្ឆេទកែប្រែ ធ្នូ 20, 2024, 02:49 (UTC)