-
ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ការបង្កើតគណៈកម្មាធិការជាតិនេះមានគោលបំណងក្នុងការអនុវត្តកម្មវិធីផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅ សម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងការពារព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ គណៈកម្មាធិការជាតិទទួលខុសត្រូវក្នុងការកំណត់ និងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកំណត់ទីតាំងដីដែលត្រូវជ្រើសរើសសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃ និងការបែងចែកដីដើម្បីរួមគ្នាការអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការមានសិទ្ធិពិនិត្យលុបចោលការសម្រេច កែសម្រួលផែនការប្រើប្រាស់ដី បែងចែកដី និងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដីដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃកាន់កាប់ និងប្រើប្រាស់ដី។ យោងតាមព្រះរាជក្រឹត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈកម្មាធិការជាតិ ដែលរួមមានអនុប្រធានចំនួន ១១រូប និងរដ្ឋមន្ត្រីចំនួន ២៧រូប មកពីក្រសួងផ្សេងៗ ដោយផ្តល់ការបន្ថែមសមាជិកតាមតម្រូវការ។
Additional Information
Field | Value |
---|---|
Last updated | 20 ធ្នូ 2024 |
Created | 20 ធ្នូ 2024 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | License not specified |
ឈ្មោះ | ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព |
ការពិពណ៌នា |
ការបង្កើតគណៈកម្មាធិការជាតិនេះមានគោលបំណងក្នុងការអនុវត្តកម្មវិធីផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅ សម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងការពារព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ គណៈកម្មាធិការជាតិទទួលខុសត្រូវក្នុងការកំណត់ និងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកំណត់ទីតាំងដីដែលត្រូវជ្រើសរើសសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃ និងការបែងចែកដីដើម្បីរួមគ្នាការអភិវឌ្ឍដោយចីរភាព។ គណៈកម្មាធិការមានសិទ្ធិពិនិត្យលុបចោលការសម្រេច កែសម្រួលផែនការប្រើប្រាស់ដី បែងចែកដី និងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដីដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃកាន់កាប់ និងប្រើប្រាស់ដី។ យោងតាមព្រះរាជក្រឹត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈកម្មាធិការជាតិ ដែលរួមមានអនុប្រធានចំនួន ១១រូប និងរដ្ឋមន្ត្រីចំនួន ២៧រូប មកពីក្រសួងផ្សេងៗ ដោយផ្តល់ការបន្ថែមសមាជិកតាមតម្រូវការ។ |
ភាសារបស់ធនធាន |
|