-
អនុក្រឹត្យលេខ ១០ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្រ្តីរាជការស៊ីវិល
អនុក្រឹត្យនេះចែងអំពីនីតិវិធីក្នុងការដាក់ពិន័យវិន័យចំពោះមន្ត្រីរាជការស៊ីវិលនៅពេលមន្ត្រីរាជការស៊ីវិលបំពានច្បាប់ឬមិនបំពេញកាតព្វកិច្ចការងារ។
-
អនុក្រឹត្យលេខ ៤៤ ស្តីពីទិដ្ឋាការបញ្ជីការឱសថ
អនុក្រឹត្យនេះចែងអំពីបទបញ្ជានៃឱសថនៅប្រទេសកម្ពុជា និងឱសថដែលផលិតក្នុងស្រុកអាចលក់បាន លុះត្រាតែបានចុះបញ្ជីជាមួយលេខទិដ្ឋាការដែលបានយល់ព្រមពីក្រសួងសុខាភិបាល។
-
អនុក្រឹត្យលេខ ២៣ ស្តីពីផលិតកម្ម អាហរ័ណ នីហ័រណកម្ម និងពាណិជ្ជកម្ម ឱសថបូរាណ សំរាប់វិស័យសុខាភិបាល
អនុក្រឹត្យនេះមានគោលបំណងគ្រប់គ្រងផលិតកម្ម អាហរ័ណ នីហ័រណកម្ម និងពាណិជ្ជកម្ម ឱសថបូរាណនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
-
អនុក្រឹត្យលេខ ៦៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
អនុក្រឹត្យនេះគឺដើម្បីរៀបចំអង្គភាពក្រសួងសុខាភិបាល និងកំណត់បេសកកម្មរបស់ក្រសួង និងមុខងាររបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា។
-
ព្រះរាជក្រឹត្យស្តីពីការកែសម្រួលអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលជាស្ត្រី
ព្រះរាជក្រឹត្យនេះស្តីពីការកែសម្រួលការចូលនិវត្តរបស់មន្ត្រីរាជការស៊ីវិលជាស្ត្រីដែលមានអាយុ ៦០ ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
-
ព្រះរាជក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាកម្ពុជា
ព្រះរាជក្រឹត្យនេះចែងអំពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាកីឡាកម្ពុជា។
-
ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
ច្បាប់នេះមានគោលបំណងកំណត់គោលការណ៍រួមថ្មីនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ ព្រមទាំងក្រមខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ដែលកំណត់ដោយលក្ខខន្តិកៈដោយឡែក។
-
ក្រមនីតិវិធីព្រហ្មទណ្ឌ
ក្រមនីតិវិធីព្រហ្មទណ្ឌមានគោលបំណងកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរពនិងប្រព្រឹត្តតាមដោយហ្មត់ចត់ដើម្បីកំណត់អោយច្បាស់នូវអត្ថិភាពនៃបទល្មើសព្រហ្មទណ្ឌណាមួយ។
-
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារនៃការរៀបចំពិសេសសម្រាប់ផលិតផលវេទយិត និងផលិតផលវេទយិតខ្ពស់
គោលបំណងនៃច្បាប់នេះស្តីអំពីកិច្ចព្រមព្រៀងស្តីពីផែនការការណ៍អនុគ្រោះពន្ធដែលមានប្រសិទ្ធិភាពរួមសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងការរៀបចំពិសេសសម្រាប់ផលិតផលវេទយិត និងផលិតផលវេទយិតខ...
-
ច្បាប់ស្តីពីការការអនុម័តយល់ព្រមលើពិធីសារនៃការធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង ស្តីអំពីគំរោងអនុគ្រោះពន្ធគយរួមសំរាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន
កិច្ចព្រមព្រៀងនេះនឹងអនុវត្តចំពោះផលិតផលដែលផលិតទាំងអស់រួមទាំងទំនិញមូលធន ផលិតផលកសិកម្មដែលបានកែច្នៃ និងផលិតផលដែលបរាជ័យក្នុងការកំណត់ផលិតផលកសិកម្មដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ ផល...
-
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការមិនប្រគល់ខ្លួនជូនតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
ច្បាប់នេះនិយាយអំពីរបៀបដែលព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកយល់ស្របថាខ្លួននឹងមិនប្រគល់ប្រជាពលរដ្ឋឱ្យទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដោយគ្មានការយល់ព្រមច្បាស់លាស់ទេ។
-
អនុក្រឹត្យលេខ ៩១ ស្តីពីការប្រែក្លាយវិទ្យាស្ថានជាតិសុខភាពសាធារណៈជាគ្រឹះស្ថានសាធារណរដ្ឋបាល
វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលមានឈ្មោះហៅក្រៅថា "NIPH - វជសស" ឈ្មោះវិទ្យាស្ថានជាតិសម្រាប់ស្រាវជ្រាវសុខភាពសាធារណៈ ត្រូវបានគេសម្រេចចិត្តផ្លាស់ប្តូរទៅជាវិទ្យាស្ថានសាធារណៈរដ្ឋបាលស្ថ...
-
អនុក្រឹត្យលេខ ២០៥ ស្តីពីការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនី និងសិស្ស និសិ្សតខ្មែរ
អនុក្រឹត្យនេះចែងអំពីការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនី និងសិស្ស និសិ្សតខ្មែរ ហើយពលករ ពលការិនី និងសិស្ស និសិ្សតខ្មែរត្រូវបង់ប្រាក់ 4 ដុល្លារសម្រាប់ថ្លៃថតរូប។
-
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារតាមជម្រើសនៃអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ
ពិធីសារបន្ថែមទៅអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី (OP-CEDAW) គឺជាសន្ធិសញ្ញាអន្តរជាតិមួយដែលបង្កើតយន្តការបណ្តឹង និងស៊ើបអង្កេតអនុសញ្ញាស្ដីពីការលុបបំបាត់...
-
អនុក្រឹត្យលេខ ៩៤ ស្តីពីបែបបទ និងល័ក្ខខ័ណ្ឌនៃការអនុញ្ញាឱ្យជនបរទេសជាអ្នកវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និង ជំនួយវេជ្ជសាស្រ្តប្រកបវិជ្ជាជីវឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា
អនុក្រឹត្យនេះកំណត់នីតិវិធី និង ល័ក្ខខ័ណ្ឌអនុញ្ញាតដល់ជនបរទេសដែលជាអ្នកវេជ្ជសាស្រ្ត និងជំនួយផ្នែកវេជ្ជសាស្រ្ត ដើម្បីអនុវត្តវិជ្ជាជីវៈឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
-
អនុក្រឹត្យលេខ ១៩០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច
អនុក្រឹត្យនេះចែងពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារកុមារតូច និងអភិវឌ្ឍន៍កុមារតូច ឬហៅកាត់ថា អគ្គលេខាធិការដ្ឋាន (គ.ជ.គ.ក) ។
-
អនុក្រឹត្យលេខ ៨៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
គោលបំណងនៃអនុក្រឹត្យនេះដើម្បីបញ្ជាក់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំយុវជននិងកីឡា។
-
អនុក្រឹត្យលេខ ១០៣ ស្តីពីអត្រានុកូលដ្ឋាន
អនុក្រឹត្យនេះចែងអំពីការបង្កើតបទប្បញ្ញត្តិនៃការចុះបញ្ជីស៊ីវិល និងរបៀបដែលវាដំណើរការនៅក្នុងប្រទេសកម្ពុជា។
-
អនុក្រឹត្យលេខ ៧៤ ស្តីពីសៀវភៅបន្ទុកគ្រួសារ
អនុក្រឹត្យនេះ ស្តីពីសៀវភៅបន្ទុកគ្រួសារដែលជាសៀវភៅប្រើប្រាស់សំរាប់បញ្ជាក់ ពីសមាជិកគ្រួសារ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗរួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។
-
អនុក្រឹត្យលេខ ៤៣ ស្តីពីការបង្កើតវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច
អនុក្រឹត្យនេះ ស្តីពីការបង្កើតវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានទីតាំងនៅខេត្តបាត់ដំបង។