Skip to content

ឧប្បត្តិហេតុការងារនៅកម្ពុជា

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សំណុំទិន្នន័យនេះប្រមូលព័ត៌មានអំពីបញ្ហាទាក់ទងនឹងការងារនៅក្នុងប្រទេសកម្ពុជា។ វាមានគោលបំណងបង្ហាញ និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការងារដល់សាធារណៈជន។ សំណុំទិន្នន័យនេះប្រមូលផ្តុំព័ត៌មានលម្អិតស្តីពីការធ្វើបាតុកម្ម កូដកម្ម ការតវ៉ារបស់និយោជិត ការបិទរោងចក្រ និងការផ្លាស់ប្តូរសំខាន់ៗផ្សេងទៀតទាក់ទងនឹងការងារ និងទំនាក់ទំនងរវាងនិយោជិត និងនិយោជក។ ព័ត៌មានជាក់លាក់អំពីករណីផ្សេងៗនៃឧប្បត្តិហេតុការងារនឹងត្រូវបានចងក្រង ដោយមិនកំណត់ត្រឹមជម្លោះ ការមិនចុះសម្រុងគ្នា ភាគីពាក់ព័ន្ធ និងសំណងវិវាទ និងដំណោះស្រាយវិវាទ ។ល។

សំណុំទិន្នន័យនេះត្រូវបានប្រមូលដោយក្រុមការងាររបស់មជ្ឈមណ្ឌលសាមគ្គីភាព តាមរយៈឯកសារដែលមានជាសាធារណៈ ដោយសហការជាមួយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងការបំពេញបន្ថែមនូវក្នុងការប្រមូលទិន្នន័យ និងសំអាតទិន្នន័យក្នុងទម្រង់ជា Google spreadsheet រួចធ្វើការបំលែងទិន្នន័យក្នុងទម្រង់ CSV និងបង្កើតជាទិន្នន័យផែនទីដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។

ធនធានទិន្នន័យ (6)

 
  • Shapefile
  • KML
  • GeoJSON
 
  • Shapefile
  • KML
  • GeoJSON

មើល​ធនធានទិន្នន័យ - Explore this and other data in the Geospatial Data Explorer (TerriaJS)

Additional Info

Field Value
ចំណាត់ថ្នាក់ប្រធានបទនៃសំណុំទិន្នន័យ
  • Investment
  • Labor policy and administration
  • Major companies and projects
ភាសា
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
កំហិតនៃការចូល និងប្រើប្រាស់ ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​
កាលបរិច្ឆេទយោងនៃសំណុំទិន្នន័យ 21 កុម្ភៈ 2024
ចន្លោះកាលបរិច្ឆេទបញ្ចប់ 1 មករា 2020
ចន្លោះកាលបរិច្ឆេទបញ្ចប់ 31 ធ្នូ 2021
ឈ្មោះភូមិសាស្ត្រ
  • កម្ពុជា
ប្រព័ន្ធយោងក្នុងលំហ WGS 84 / UTM zone 48N (EPSG:32648)
ភាពទៀងទាត់ គ្មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ភាព​ជាក់​លាក់​ឡើយ​។
ភាពទៀងទាត់ គ្មាន​ព័ត៌​មាន​ទាក់​ទង​នឹង​ភាព​ទៀងទាត់ឡើយ​។
ភាពទៀងទាត់តាមហេតុផល សម្រង់ទិន្នន័យ អត្ថបទព័ត៌មានសង្ខេប ត្រូវបានដកស្រង់ចេញពីសារព័ត៌មាន ស្របតាមការណែនាំអំពីគោលការណ៍នៃការប្រើប្រាស់ដោយយុត្តិធម៌ និងរក្សាសិទ្ធិអ្នកនិពន្ធ ដោយប្រភពដើមនៃនៃអត្ថបទទាំងនោះ។ ដោយសារតែការដកស្រង់ចេញពីប្រភពដើមមានតែភាសាអង់គ្លេស ហើយខ្លះទៀតមានតែជាភាសាខ្មែរ ដូច្នេះឈ្មោះក្រុមហ៊ុនមួយចំនួនត្រូវបានយកតាមឈ្មោះផ្លូវការចេញពីប្រភពរបស់ក្រសួងពាណិជ្ជកម្មដើម្បីឱ្យមានឯកសណ្ឋានភាព។
ការចប់សព្វគ្រប់ សំណុំទិន្នន័យនេះត្រូវបានប្រមូលទិន្នន័យចេញពីសារព័ត៌មាន របាយការណ៍ សេចក្តីបង្គាប់អាជ្ញាកណ្តាល និងសេចក្តីរាយការណ៍នានា ដែលស្វែងរកបានជាសាធារណៈ។ ឈ្មោះក្រុមហ៊ុនត្រូវបានស្វែងរកបន្ថែមចេញពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។ សំណុំទិន្នន័យនេះត្រូវបានប្រមូលក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១​ និងបន្តស្វែងរកបន្ថែមទៀតប្រសិនបើមានព័ត៌មានដែលអាចស្វែងរកបានជាសាធារណៈសម្រប់ធ្វើបច្ចុប្បន្នភាពនៃទិន្នន័យ។
ជំហាននៃដំណើរ ទិន្នន័យនេះត្រូវបានប្រមូលដោយ ក្រុមការងារ របស់មជ្ឈមណ្ឌលសាមគ្គីភាព សហការជាមួយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្នុងការបំពេញបន្ថែមនូវក្នុងការប្រមូលទិន្នន័យ និងសំអាតទិន្នន័យក្នុងទម្រង់ជា Google spreadsheet រួចធ្វើការបំលែងទិន្នន័យក្នុងទម្រង់ CSV និងបង្កើតជាទិន្នន័យផែនទីដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍក្នុងទម្រង់ SQLITE។
Lineage សារព័ត៌មាន របាយការណ៍ សេចក្តីរាយការណ៍នានា សេចក្តីបង្គាប់អាជ្ញាកណ្តាល៖ https://www.arbitrationcouncil.org និងការស្វែងរកឈ្មោះក្រុមហ៊ុន៖https://www.businessregistration.moc.gov.kh/cambodia-master/viewInstance/view.html?id=48e104de66a7c46f1912795850b16aab726536cd15f1721eb72e73fb02405867&_timestamp=6761990440885316
ភាគីទទួលខុសត្រូវ មជ្ឈមណ្ឌលសាមគ្គីភាព ការិយាល័យប្រចាំប្រទេសកម្ពុជា អាសយដ្ឋាន៖ ផ្ទះលេខ ០៦ ផ្លូវលេខ ៥៨០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរសព្ទ៖ (៨៥៥) ២៣ ៨៨១ ៥៦១ អ៊ីម៉ែល៖ acils-cambodia@solidaritycenter.org
ព័ត៌មានជាអំនះអំនាងនៃទិន្នន័យមេ ព័ត៌មានអំពីទិន្នន័យដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ២១-០២-២០២៤។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ, អ៊ីម៉ែល៖ contact@opendevcam.net លេខទូរស័ព្ទ៖ (៨៥៥) ២៣ ៩០២ ១៩៦, គេហទំព័រ៖ http://www.opendevelopmentcambodia.net អាសយដ្ឋាន៖ ២៣B ផ្លូវលេខ៦០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លក្ខណៈសម្បត្តិ date: កាលបរិច្ឆេទ; employer: និយោជក/ម្ចាស់ក្រុមហ៊ុន; national: សញ្ជាតិម្ចាស់ក្រុមហ៊ុន; location: ទីតាំងនិយាមកា (ទីតាំងក្រុមហ៊ុនយកចេញពី Google); lat: រយៈទទឹង; long: រយៈបណ្តោយ; province: រាជធានី/ខេត្ត; sector: វិស័យ; type: ប្រភេទនៃឧប្បត្តិហេតុការងារ; type_strik: ប្រភេទនៃកូដកម្ម ឬ តវ៉ា; type_healt: ប្រភេទនៃសុខភាព​និង​សុវត្ថិភាព; type_union: ប្រភេទនៃការបង្ក្រាបសហជីព; type_arbit: ប្រភេទនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល; type_other: ប្រភេទផ្សេងៗ; detail: ព័ត៌មានលម្អិត; outcome: លទ្ធផល; link: តំណភ្ជាប់; reference: ឯកសារយោង; last_updat: បច្ចុប្បន្នភាព; note: សំគាល់បន្ថែម
ប្រេកង់នៃការធ្វើបច្ចុប្បន្នភាព as needed
អាជ្ញាប័ណ្ណ Creative Commons Attribution Share-Alike
សិទ្ធិ Yes
កំណែ 1.0
ពាក្យគន្លឹះ Incident,Data
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 21, 2024, 02:54 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 26, 2024, 23:49 (UTC)