Skip to content

ការចូលរួមរបស់ស្រ្តីនៅក្នុងនយោបាយ និងការបោះឆ្នោតរដ្ឋសភាឆ្នាំ២០០៨

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោត សម្រាប់នីតិកាលទី៤ នៃរដ្ឋសភា។ ក្នុងអំឡុងពេលបោះឆ្នោត បេក្ខជនឈរឈ្មោះ ២,៤៧៨ នាក់ (១,១៦២ បេក្ខជនពេញសិទ្ធិ និង ១,៣១៦ បេក្ខជនបំរុង) បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត សម្រាប់ ១២៣ អាសនៈនៃរដ្ឋសភា។ លទ្ធផលផ្លូវការនៃការបោះឆ្នោត បង្ហាញថា គណបក្សនយោបាយ ចំនួន ៥​ បានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដោយទទួលបានអាសនៈក្នុងរដ្ឋសភា៖ គណបក្សប្រជាជនកម្ពុជា ៩០ អាសនៈ គណបក្សសមរង្ស៊ី ២៦ អាសនៈ គណបក្សសិទ្ធិមនុស្ស ៣ អាសនៈ គណបក្សហ៊ុនស៊ិនបុិច ២ អាសនៈ និងគណបក្សនរោត្តមរណឫទ្ធិ ២ អាសនៈ។ ក្នុងចំណោម ១២៣ អាសនៈ បេក្ខជនជាប់ឆ្នោតជាស្រ្តី មាន ២៧ នាក់ ស្មើនឹង ២២% នៃតំណាងរាស្រ្តជាប់ឆ្នោតទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជា និង គណបក្សសមរង្ស៊ី ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ការចូលរួមរបស់ស្រ្តីនៅក្នុងនយោបាយ និងការបោះឆ្នោតរដ្ឋសភាឆ្នាំ២០០៨

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Elections
  • Government
  • Parliament
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អាសយដ្ឋាន៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ ២៣ ៨៨ ៤១ ៥០/១២ ៩៤២ ០១៧៩ ទូរសា: +៨៥៥ ២៣ ៨៨ ៣៧ ៥០ សារអេឡិចត្រូនិច: comfrel@online.com.kh ឬ comfrel@comfrel.org គេហទំព័រ៖http://comfrel.org/

អ្នកនិពន្ធ (ជាស្ថាប័ន) COMFREL
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំំពេញ
អ្នកបោះពុម្ពផ្សាយ ខុមហ្វ្រែល
កាលបរិច្ឆេទបោះពុម្ព 2009
ការបង់លេខ ១៤
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 23, 2017, 17:55 (UTC)
កាលបរិច្ឆេទកែប្រែ វិច្ឆិកា 25, 2017, 22:57 (UTC)