Skip to content

សង្ខេបរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

របាយការណ៍នេះ សំដៅសង្ខេបការរៀបចំការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ នៅប្រទេសកម្ពុជា។ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានផ្តល់ទិន្នន័យបោះឆ្នោតផ្លូវការ ដូចជាចំនួនសរុបនៃឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត និងឯកសារបង្ហាញពីចំនួនសរុបនៃសន្លឹកឆ្នោតមិនបានការ របាយការណ៍នេះផ្អែកទាំងស្រុងលើការសិក្សារបស់អង្គការឯករាជ្យជាច្រើន ដូចជា គណៈកម្មាធិការអព្យាក្រឹត និងមិនលំអៀងសម្រាប់ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC) វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ (NDI) មជ្ឈមណ្ឌលសម្រាប់ការសិក្សាជាន់ខ្ពស់ (CAS) គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) អង្គការលីកាដូ (LICADHO) និង អង្គការតម្លាភាពអន្តរជាតិនៃកម្ពុជា (TIC)។ របាយការណ៍បង្ហាញថា ភាពមិនប្រក្រតីនៃការបោះឆ្នោតខ្លះ នៅតែបន្តដោយមិនមានដំណោះស្រាយ។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ត្រូវបានគេបដិសេដមិនឲ្យបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ ការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតដែលចែកចាយដោយមន្រ្តីមូលដ្ឋានបក្ស នៅតែបន្ត។ អ្នកទៅបោះឆ្នោតមានចំនួនច្រើនជាងចំនួនប្រជាពលរដ្ឋដែលមាន (បើប្រៀបធៀបជាមួយទិន្នន័យមូលដ្ឋានឃំុសង្កាត់)។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - សង្ខេបរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ប្រធានបទ
  • Elections
  • Parliament
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) គេហទំព័រ: https://eracambodia.wordpress.com/about/

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អាសយដ្ឋាន៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ ២៣ ៨៨ ៤១ ៥០/១២ ៩៤២ ០១៧៩ ទូរសា: +៨៥៥ ២៣ ៨៨ ៣៧ ៥០ សារអេឡិចត្រូនិច: comfrel@online.com.kh ឬ comfrel@comfrel.org គេហទំព័រ៖http://comfrel.org/

អ្នកនិពន្ធ (ជាស្ថាប័ន) ERA
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំំពេញ
អ្នកបោះពុម្ពផ្សាយ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត
កាលបរិច្ឆេទបោះពុម្ព 2013
ការបង់លេខ ១៣
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 25, 2017, 23:29 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 14, 2019, 07:45 (UTC)