Skip to content

Additional Information

Field Value
Last updated 25 វិច្ឆិកា 2017
Created 25 វិច្ឆិកា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ សង្ខេបរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣
ការពិពណ៌នា

របាយការណ៍នេះ សំដៅសង្ខេបការរៀបចំការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ នៅប្រទេសកម្ពុជា។ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានផ្តល់ទិន្នន័យបោះឆ្នោតផ្លូវការ ដូចជាចំនួនសរុបនៃឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត និងឯកសារបង្ហាញពីចំនួនសរុបនៃសន្លឹកឆ្នោតមិនបានការ របាយការណ៍នេះផ្អែកទាំងស្រុងលើការសិក្សារបស់អង្គការឯករាជ្យជាច្រើន ដូចជា គណៈកម្មាធិការអព្យាក្រឹត និងមិនលំអៀងសម្រាប់ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC) វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ (NDI) មជ្ឈមណ្ឌលសម្រាប់ការសិក្សាជាន់ខ្ពស់ (CAS) គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) អង្គការលីកាដូ (LICADHO) និង អង្គការតម្លាភាពអន្តរជាតិនៃកម្ពុជា (TIC)។ របាយការណ៍បង្ហាញថា ភាពមិនប្រក្រតីនៃការបោះឆ្នោតខ្លះ នៅតែបន្តដោយមិនមានដំណោះស្រាយ។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ត្រូវបានគេបដិសេដមិនឲ្យបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ ការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតដែលចែកចាយដោយមន្រ្តីមូលដ្ឋានបក្ស នៅតែបន្ត។ អ្នកទៅបោះឆ្នោតមានចំនួនច្រើនជាងចំនួនប្រជាពលរដ្ឋដែលមាន (បើប្រៀបធៀបជាមួយទិន្នន័យមូលដ្ឋានឃំុសង្កាត់)។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ