Skip to content

របាយការណ៍សង្ខេបស្តីពីការអង្កេតនិងវាយតម្លៃលើការអនុវត្តកម្មវិធីនយោបាយដែលមានសូចនាករច្បាស់លាស់របស់រាជរដ្ឋាភិបាលនិងមន្រ្តីជាប់ឆ្នោតនីតិកាលទី៤

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៤ ដែលមានសមាជិកសរុប ២៤៩រូប ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០០៨ ដោយការបោះឆ្នោតទុកចិត្តពីរដ្ឋសភា ដោយសំឡេង ៩៤/៩៤ អវត្តមានតំណាងរាស្រ្តមកពីគណបក្សប្រឆាំង គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ កម្មវិធីនយោបាយ ៤៨ចំណុច របស់រាជរដ្ឋាភិបាល ត្រូវបានយកមកអនុវត្តតាមរយៈការធ្វើសមាហរណកម្មទៅក្នុង"យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ដំណាក់កាលទី២"។ យ៉ាងនេះក្តី គណៈកម្មាធិការខុមហ្វ្រែល រកឃើញតែ១០ចំណុចប៉ុណ្ណោះ ដែលមានសូចនាករច្បាស់លាស់ ដែលជាកម្មវត្ថុនៃការសិក្សារបស់របាយការណ៍នេះ។ ជាលទ្ធផលនៃការសិក្សា ក្នុងចំណោមការសន្យានិងកម្មវិធីនយោបាយ ១០ ចំណុច នោះគណៈកម្មាធិការរកឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អនុវត្តនិងសម្រេចបានតែ ៥ ចំណុចប៉ុណ្ណោះ ខណៈដែលចំណុចទាំងនោះ នៅតែមានការចោទសួរពីគុណភាពរបស់វា ដោយអ្នកសង្កេតការ និងអ្នកវិភាគខ្លះ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - របាយការណ៍សង្ខេបស្តីពីការអង្កេតនិងវាយតម្លៃលើការអនុវត្តកម្មវិធីនយោបាយដែលមានសូចនាករច្បាស់លាស់របស់រាជរដ្ឋាភិបាលនិងមន្រ្តីជាប់ឆ្នោតនីតិកាលទី៤

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ប្រធានបទ
  • Elections
  • Executive
  • Parliament
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អាសយដ្ឋាន៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ ២៣ ៨៨ ៤១ ៥០/១២ ៩៤២ ០១៧៩ ទូរសា: +៨៥៥ ២៣ ៨៨ ៣៧ ៥០ សារអេឡិចត្រូនិច: comfrel@online.com.kh ឬ comfrel@comfrel.org គេហទំព័រ៖http://comfrel.org/

អ្នកនិពន្ធ (ជាស្ថាប័ន) COMFREL
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំំពេញ
អ្នកបោះពុម្ពផ្សាយ ខុមហ្វ្រែល
កាលបរិច្ឆេទបោះពុម្ព 2013
ការបង់លេខ ២៣
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 19, 2017, 15:57 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 14, 2019, 08:33 (UTC)