Skip to content

របាយការណ៍ស្តីពីការប្រើប្រាស់ធនធានរដ្ឋសម្រាប់បម្រើឲ្យគណបក្សនយោបាយ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

គណៈកម្មាធិការខុមហ្វ្រែល បានចាប់ផ្តើមតាមដានបញ្ហារដែលអាចចោទមានជាមួយការប្រើប្រាស់ធនធានរដ្ឋដោយមិនត្រឹមត្រូវនៅឆ្នាំ២០១១។ ការប្រើប្រាស់ធនធានរដ្ឋដោយមិនត្រឹមត្រូវ ត្រូវបានជឿថាបានបណ្តាលឲ្យមានការប្រកួតប្រជែងខាងនយោបាយដោយមិនយុត្តិធម៌ និងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដូចដែលមានគូសបញ្ជាក់ដំបូងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់។ របាយការណ៍នេះ គឺជាឯកសារអង្កេតទី១ ដែលពិនិត្យសិក្សាលើបញ្ហានេះលម្អិត សំដៅលើកកម្ពស់ការយល់ដឹងសាធារណៈលើបញ្ហារ និងចូលរួមពង្រឹងការអនុវត្តច្បាប់ជាធរមាន ដែលហាមឃាត់ការប្រើប្រាស់ធនធានរដ្ឋដោយពុំត្រឹមត្រូវ ដូចជាការប្រើប្រាស់ធនធានមនុស្សនិងទ្រព្យសម្បត្តិរដ្ឋដោយមិនត្រឹមត្រូវ និងការប្រើប្រាស់ទីសធារណៈ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋដោយមិនយុត្តិធម៌។ ការសិក្សាសង្កេតនេះ ត្រូវបានធ្វើឡើងចាប់ពីខែកញ្ញា ឆ្នាំ២០១១ ដល់ខែ មករា ឆ្នាំ២០១២ តាមរយៈការវិភាគលើប្រព័ន្ធផ្សព្វផ្សាយ និងការស្ទង់មតិលើអ្នកបោះឆ្នោត រួមទាំងការតាមដានរបស់បណ្តាញអង្កេតជាតិរបស់គណៈកម្មាធិការខុមហ្វ្រែល។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - របាយការណ៍ស្តីពីការប្រើប្រាស់ធនធានរដ្ឋសម្រាប់បម្រើឲ្យគណបក្សនយោបាយ (ភាសាអង់គ្លេស)

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ប្រធានបទ
  • Elections
  • Parliament
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អាសយដ្ឋាន៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ ២៣ ៨៨ ៤១ ៥០/១២ ៩៤២ ០១៧៩ ទូរសា: +៨៥៥ ២៣ ៨៨ ៣៧ ៥០ សារអេឡិចត្រូនិច: comfrel@online.com.kh ឬ comfrel@comfrel.org គេហទំព័រ៖http://comfrel.org/

អ្នកនិពន្ធ (ជាស្ថាប័ន) COMFREL
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំពេញ
អ្នកបោះពុម្ពផ្សាយ ខុមហ្វ្រែល
កាលបរិច្ឆេទបោះពុម្ព 2012
ការបង់លេខ ៥២
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 18, 2017, 17:34 (UTC)
កាលបរិច្ឆេទកែប្រែ មិថុនា 14, 2019, 08:48 (UTC)