Skip to content

Additional Information

Field Value
Last updated 18 វិច្ឆិកា 2017
Created 18 វិច្ឆិកា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ របាយការណ៍ស្តីពីការប្រើប្រាស់ធនធានរដ្ឋសម្រាប់បម្រើឲ្យគណបក្សនយោបាយ (ភាសាខ្មែរ)
ការពិពណ៌នា

គណៈកម្មាធិការខុមហ្វ្រែល បានចាប់ផ្តើមតាមដានបញ្ហារដែលអាចចោទមានជាមួយការប្រើប្រាស់ធនធានរដ្ឋដោយមិនត្រឹមត្រូវនៅឆ្នាំ២០១១។ ការប្រើប្រាស់ធនធានរដ្ឋដោយមិនត្រឹមត្រូវ ត្រូវបានជឿថាបានបណ្តាលឲ្យមានការប្រកួតប្រជែងខាងនយោបាយដោយមិនយុត្តិធម៌ និងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដូចដែលមានគូសបញ្ជាក់ដំបូងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់។ របាយការណ៍នេះ គឺជាឯកសារអង្កេតទី១ ដែលពិនិត្យសិក្សាលើបញ្ហានេះលម្អិត សំដៅលើកកម្ពស់ការយល់ដឹងសាធារណៈលើបញ្ហារ និងចូលរួមពង្រឹងការអនុវត្តច្បាប់ជាធរមាន ដែលហាមឃាត់ការប្រើប្រាស់ធនធានរដ្ឋដោយពុំត្រឹមត្រូវ ដូចជាការប្រើប្រាស់ធនធានមនុស្សនិងទ្រព្យសម្បត្តិរដ្ឋដោយមិនត្រឹមត្រូវ និងការប្រើប្រាស់ទីសធារណៈ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋដោយមិនយុត្តិធម៌។ ការសិក្សាសង្កេតនេះ ត្រូវបានធ្វើឡើងចាប់ពីខែកញ្ញា ឆ្នាំ២០១១ ដល់ខែ មករា ឆ្នាំ២០១២ តាមរយៈការវិភាគលើប្រព័ន្ធផ្សព្វផ្សាយ និងការស្ទង់មតិលើអ្នកបោះឆ្នោត រួមទាំងការតាមដានរបស់បណ្តាញអង្កេតជាតិរបស់គណៈកម្មាធិការខុមហ្វ្រែល។

ភាសារបស់ធនធាន
  • ភាសាខ្មែរ