Skip to content

របាយការណ៍ស្តីពីការឃ្លាំមើលនិងការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ/អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី១

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៥ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ដោយការបោះឆ្នោតទុកចិត្តពីរដ្ឋសភា។ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់លើ ៤ វិស័យអាទិភាព៖ ១-ការការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ ២-ការពង្រឹងរដ្ឋបាលសាធារណៈ ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ ៣-ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គមកិច្ច។ យ៉ាងនេះក្តី គណៈកម្មាធិការខុមហ្វ្រែល រកឃើញតែ១៦ចំណុចប៉ុណ្ណោះ ដែលមានសូចនាករច្បាស់លាស់ នៅក្នុងវិស័យទី ៣ និងទី៤ ដែលជាកម្មវត្ថុនៃការសិក្សារបស់របាយការណ៍នេះ។ ជាលទ្ធផលនៃការសិក្សា ក្នុងចំណោមការសន្យានិងកម្មវិធីនយោបាយ ១៦ ចំណុចនោះ គណៈកម្មាធិការរកឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពេញលេញនូវការបំពេញនិងអនុវត្តន៍បានតែ ៦ ចំណុចប៉ុណ្ណោះ ស្មើនឹង ៣៧.៥% រួមមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ការកាត់បន្ថយភាពក្រីក្រក្នុងអត្រា១% ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកែលម្អផ្លូវលំជនបទ ការរៀបចំគោលនយោបាយដឹកនជញ្ជូនទីក្រុង និងគោលដៅចំនួនទេសចរណ៍ពីក្រៅប្រទេស។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - របាយការណ៍ស្តីពីការឃ្លាំមើលនិងការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ/អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី១

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ប្រធានបទ
  • Elections
  • Executive
  • Parliament
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អាសយដ្ឋាន៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ ២៣ ៨៨ ៤១ ៥០/១២ ៩៤២ ០១៧៩ ទូរសា: +៨៥៥ ២៣ ៨៨ ៣៧ ៥០ សារអេឡិចត្រូនិច: comfrel@online.com.kh ឬ comfrel@comfrel.org គេហទំព័រ៖http://comfrel.org/

អ្នកនិពន្ធ (ជាស្ថាប័ន) COMFREL
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំពេញ
អ្នកបោះពុម្ពផ្សាយ ខុមហ្វ្រែល
កាលបរិច្ឆេទបោះពុម្ព 2015
ការបង់លេខ ១២៦
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 19, 2017, 18:17 (UTC)
កាលបរិច្ឆេទកែប្រែ វិច្ឆិកា 19, 2017, 22:17 (UTC)