Skip to content

Additional Information

Field Value
Last updated 19 វិច្ឆិកា 2017
Created 19 វិច្ឆិកា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ របាយការណ៍ស្តីពីការឃ្លាំមើលនិងការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ/អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី១
ការពិពណ៌នា

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៥ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ដោយការបោះឆ្នោតទុកចិត្តពីរដ្ឋសភា។ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់លើ ៤ វិស័យអាទិភាព៖ ១-ការការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ ២-ការពង្រឹងរដ្ឋបាលសាធារណៈ ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ ៣-ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គមកិច្ច។ យ៉ាងនេះក្តី គណៈកម្មាធិការខុមហ្វ្រែល រកឃើញតែ១៦ចំណុចប៉ុណ្ណោះ ដែលមានសូចនាករច្បាស់លាស់ នៅក្នុងវិស័យទី ៣ និងទី៤ ដែលជាកម្មវត្ថុនៃការសិក្សារបស់របាយការណ៍នេះ។ ជាលទ្ធផលនៃការសិក្សា ក្នុងចំណោមការសន្យានិងកម្មវិធីនយោបាយ ១៦ ចំណុចនោះ គណៈកម្មាធិការរកឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពេញលេញនូវការបំពេញនិងអនុវត្តន៍បានតែ ៦ ចំណុចប៉ុណ្ណោះ ស្មើនឹង ៣៧.៥% រួមមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ការកាត់បន្ថយភាពក្រីក្រក្នុងអត្រា១% ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកែលម្អផ្លូវលំជនបទ ការរៀបចំគោលនយោបាយដឹកនជញ្ជូនទីក្រុង និងគោលដៅចំនួនទេសចរណ៍ពីក្រៅប្រទេស។

ភាសារបស់ធនធាន
  • ភាសាខ្មែរ