Skip to content

របាយការណ៍​ស្តីពីសកម្មភាព​អនុវត្តការងារឆ្នាំ ២០១១ និងទិសដៅ​ការងារឆ្នាំ ២០១២ របស់​អគ្គនាយកដ្ឋានធនធានរ៉ែ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

នៅក្នុងមាតិការនេះបានផ្តល់ព័ត៌មានលំអិតអំពីសមិទ្ធិផលការងាររបស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ២០១១ និងផែនការសកម្មភាពការងារឆ្នាំ២០១២ ។ នៅក្នុងឆ្នាំ២០១១ មន្រ្តីមកពី ក្រសួង និងក្រុមការងារជំនាញការJICA បានធ្វើការងាររួមគ្នាក្នុងការអង្កេត ស្រាវជ្រាវភូមិសាស្រ្ត នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនះគីរី មានរយះ ពេល៥ថ្ងៃ ហើយបានធ្វើការស្រាវជ្រាវអំពីភូមិសាស្រ្ត ជាមួយក្រុមហ៊ុនរុករក រ៉ែធ្យូងថ្ម នៅក្នុងខេត្តស្ទឹងត្រែង កំពង់ធំ មណ្ឌលគីរី ឧត្តមានជ័យ បន្ទាយ មានជ័យ ពោធិសាត់ ព្រះវិហារ តាកែវ និងកំពត ។ ការស្រាវជ្រាវធនធានរ៉ែ ក្នុងឆ្នាំ២០១១ ដោយក្រសួងបានផ្តល់អាជ្ញាប័ណ្ណ​អាជីវកម្មជូន៤៧ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែ និងស្រាវជ្រាវតំបន់សក្តានុពលរ៉ែ មុនក្រុមហ៊ុនធ្វើ ប្រតិបត្តិការរុករករ៉ែ ។ ដូច្នេះក្រសួងបានបញ្ជូនមន្រ្តីទៅធ្វើការសិក្សាស្រាវ ជ្រាវជាមួយក្រុមហ៊ុនរុករករ៉ែមាស រ៉ែលោហះ ធ្យូងថ្ម និងរ៉ែដែក ហើយបានធ្វើរបាយការណ៏សង្ខេបអំពីសមិទ្ធិផលការងារ ឆ្នាំ២០១០ និងផែនការសកម្មភាព ឆ្នាំ២០១១ ។ ក្រុមហ៊ុនរ៉ែសំរាប់ផ្នែកសំណង់ ចំនួន ៤៧ក្រុមហ៊ុនត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី សំរាប់ធ្វើការរុករករ៉ែថ្ម បន្តអាជ្ញាប័ណ្ណចំនួន១៤៧ក្រុមហ៊ុន និងបានបញ្ចប់កិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនចំនួន៥០អាជ្ញាប័ណ្ណ ។ រៀបចំឯកសារ និងការងារចុះបញ្ជី ពាណិជ្ជកម្ម ដោយបានធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន៤៨ក្រុមហ៊ុន កែតំរូវការ បង់កំរៃចំនួន៥ក្រុមហ៊ុន បន្តអាជ្ញាប័ណ្ណថ្មីចំនួន២៤ និងអាជ្ញាប័ណ្ណថ្មី២៩ សំរាប់ធ្វើការរុករករ៉ែដែក ចុះឈ្មោះពាណិជ្ជកម្មរ៉ែថ្មី២៨ និងបញ្ចប់អាជ្ញាប័ណ្ណ រុករករ៉ែ១១ ។ ការគ្រប់គ្រងទិន្ន័យ និងរក្សាទុកទិន្ន័យ រ៉ែធ្យូងថ្ម រ៉ែថ្ម និងការសិក្សារុករករ៉ែ តាមរយះទិន្ន័យផែនទី GIS។ សហការ និងបើកវគ្គបណ្តុះបណ្តាលជាមួយ KORES ស្តីពីការអង្កេតខ្យល់អាកាស នៅខេត្តស្ទឹងត្រែង អស់រយះពេល២ សប្តាហ៏ ។ ក្រសួងបានចុះហត្ថលេខាលើអនុស្សារណះ ជាមួយUNDPស្តីពី ការពង្រីកផ្នែកធនធានរ៉ែ ដោយគាំទ្រឲ្យមានការរៀបចំគោលនយោបាយ ជាតិ និងច្បាប់ស្តីពីនិរន្តភាពរ៉ែ ។ ចងក្រងផែនការសកម្មភាពរយះពេល២ឆ្នាំ ២០១១-២០១២ ដោយមានការគាំទ្រពីនាយកដ្ឋានធនធានរ៉ែ ស្តីពីគោល នយោបាយជាតិស្តីពីរ៉ែ ។ ទាក់ទងនឹងវគ្គបណ្តុះបណ្តាល ក្រសួងបានធ្វើការ ជាមួយAOTS, JICA, UNDP បានផ្តល់វគ្គបណ្តុះបណ្តាល និងការសិក្សានៅ ក្នុង និងក្រៅប្រទេស ។ ការប្រមូលពន្ធអាករ និងការត្រួតពិនិត្យលើអាជីវកម្មរ៉ែ ។ បញ្ហាយេនឌ័រត្រូវ បានលើកំពស់ តាមរយះការជ្រើសរើសបុគ្គលិកស្រ្តីបន្ថែម ។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - របាយការណ៍​ស្តីពីសកម្មភាព​អនុវត្តការងារឆ្នាំ ២០១១ និងទិសដៅ​ការងារឆ្នាំ ២០១២ របស់​អគ្គនាយកដ្ឋានធនធានរ៉ែ

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ប្រធានបទ Minerals and mineral products
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • ឥណ្ឌូនេស៊ី
  • ម៉ាឡេស៊ី
  • ហ្វីលីពីន
  • សិង្ហបុរី
  • ថៃ
  • ព្រុយ​ណេ​
  • កម្ពុជា
  • ឡាវ
  • មីយ៉ាន់ម៉ា
  • វៀតណាម
  • ចិន
សិទ្ធិ To be determined
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋាន​ទិន្នន័យ​នៅលើ​គេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថា​អ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មាន​ផ្តល់ឱ្យ​នៅលើ​គេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារ ឱ្យមានការ​ទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់​គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើត​ចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-4.0
ទំនាក់ទំនង

ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល - អគ្គនាយកដ្ឋានធនធានរ៉ែ អាសយដ្ឋាន៖ លេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ៖ 023 219 574 Fax 023 219 584 អ៊ីម៉ែល៖ info@mme.gov.kh គេហទំព័រ៖ www.mme.gov.kh

អ្នកនិពន្ធ (ជាស្ថាប័ន) ក្រសួងរ៉ែ និងថាមពល
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ, កម្ពុជា
អ្នកបោះពុម្ពផ្សាយ អគ្គនាយកដ្ឋានធនធានរ៉ែ
កាលបរិច្ឆេទបោះពុម្ព 2012
ឈ្មោះឯកសារយោងរក្សាទុក Report_of_Ministry_of_Industry_Mines_and_Energyy_No_313__09.04.2012.pdf
កាលបរិច្ឆេទផ្ទុកឡើង មេសា 8, 2016, 02:34 (UTC)
កាលបរិច្ឆេទកែប្រែ ធ្នូ 20, 2024, 07:55 (UTC)