-
របាយការណ៍ស្តីពីសកម្មភាពអនុវត្តការងារឆ្នាំ ២០១១ និងទិសដៅការងារឆ្នាំ ២០១២ របស់អគ្គនាយកដ្ឋានធនធានរ៉ែ
នៅក្នុងមាតិការនេះបានផ្តល់ព័ត៌មានលំអិតអំពីសមិទ្ធិផលការងាររបស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ២០១១ និងផែនការសកម្មភាពការងារឆ្នាំ២០១២ ។ នៅក្នុងឆ្នាំ២០១១ មន្រ្តីមកពី ក្រសួង និងក្រុមការងារជំនាញការJICA បានធ្វើការងាររួមគ្នាក្នុងការអង្កេត ស្រាវជ្រាវភូមិសាស្រ្ត នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនះគីរី មានរយះ ពេល៥ថ្ងៃ ហើយបានធ្វើការស្រាវជ្រាវអំពីភូមិសាស្រ្ត ជាមួយក្រុមហ៊ុនរុករក រ៉ែធ្យូងថ្ម នៅក្នុងខេត្តស្ទឹងត្រែង កំពង់ធំ មណ្ឌលគីរី ឧត្តមានជ័យ បន្ទាយ មានជ័យ ពោធិសាត់ ព្រះវិហារ តាកែវ និងកំពត ។ ការស្រាវជ្រាវធនធានរ៉ែ ក្នុងឆ្នាំ២០១១ ដោយក្រសួងបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មជូន៤៧ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែ និងស្រាវជ្រាវតំបន់សក្តានុពលរ៉ែ មុនក្រុមហ៊ុនធ្វើ ប្រតិបត្តិការរុករករ៉ែ ។ ដូច្នេះក្រសួងបានបញ្ជូនមន្រ្តីទៅធ្វើការសិក្សាស្រាវ ជ្រាវជាមួយក្រុមហ៊ុនរុករករ៉ែមាស រ៉ែលោហះ ធ្យូងថ្ម និងរ៉ែដែក ហើយបានធ្វើរបាយការណ៏សង្ខេបអំពីសមិទ្ធិផលការងារ ឆ្នាំ២០១០ និងផែនការសកម្មភាព ឆ្នាំ២០១១ ។ ក្រុមហ៊ុនរ៉ែសំរាប់ផ្នែកសំណង់ ចំនួន ៤៧ក្រុមហ៊ុនត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី សំរាប់ធ្វើការរុករករ៉ែថ្ម បន្តអាជ្ញាប័ណ្ណចំនួន១៤៧ក្រុមហ៊ុន និងបានបញ្ចប់កិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនចំនួន៥០អាជ្ញាប័ណ្ណ ។ រៀបចំឯកសារ និងការងារចុះបញ្ជី ពាណិជ្ជកម្ម ដោយបានធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន៤៨ក្រុមហ៊ុន កែតំរូវការ បង់កំរៃចំនួន៥ក្រុមហ៊ុន បន្តអាជ្ញាប័ណ្ណថ្មីចំនួន២៤ និងអាជ្ញាប័ណ្ណថ្មី២៩ សំរាប់ធ្វើការរុករករ៉ែដែក ចុះឈ្មោះពាណិជ្ជកម្មរ៉ែថ្មី២៨ និងបញ្ចប់អាជ្ញាប័ណ្ណ រុករករ៉ែ១១ ។ ការគ្រប់គ្រងទិន្ន័យ និងរក្សាទុកទិន្ន័យ រ៉ែធ្យូងថ្ម រ៉ែថ្ម និងការសិក្សារុករករ៉ែ តាមរយះទិន្ន័យផែនទី GIS។ សហការ និងបើកវគ្គបណ្តុះបណ្តាលជាមួយ KORES ស្តីពីការអង្កេតខ្យល់អាកាស នៅខេត្តស្ទឹងត្រែង អស់រយះពេល២ សប្តាហ៏ ។ ក្រសួងបានចុះហត្ថលេខាលើអនុស្សារណះ ជាមួយUNDPស្តីពី ការពង្រីកផ្នែកធនធានរ៉ែ ដោយគាំទ្រឲ្យមានការរៀបចំគោលនយោបាយ ជាតិ និងច្បាប់ស្តីពីនិរន្តភាពរ៉ែ ។ ចងក្រងផែនការសកម្មភាពរយះពេល២ឆ្នាំ ២០១១-២០១២ ដោយមានការគាំទ្រពីនាយកដ្ឋានធនធានរ៉ែ ស្តីពីគោល នយោបាយជាតិស្តីពីរ៉ែ ។ ទាក់ទងនឹងវគ្គបណ្តុះបណ្តាល ក្រសួងបានធ្វើការ ជាមួយAOTS, JICA, UNDP បានផ្តល់វគ្គបណ្តុះបណ្តាល និងការសិក្សានៅ ក្នុង និងក្រៅប្រទេស ។ ការប្រមូលពន្ធអាករ និងការត្រួតពិនិត្យលើអាជីវកម្មរ៉ែ ។ បញ្ហាយេនឌ័រត្រូវ បានលើកំពស់ តាមរយះការជ្រើសរើសបុគ្គលិកស្រ្តីបន្ថែម ។
Additional Information
Field | Value |
---|---|
Last updated | 20 ធ្នូ 2024 |
Created | 8 មេសា 2016 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | CC-BY-4.0 |
ឈ្មោះ | របាយការណ៍ស្តីពីសកម្មភាពអនុវត្តការងារឆ្នាំ ២០១១ និងទិសដៅការងារឆ្នាំ ២០១២ របស់អគ្គនាយកដ្ឋានធនធានរ៉ែ |
ការពិពណ៌នា |
នៅក្នុងមាតិការនេះបានផ្តល់ព័ត៌មានលំអិតអំពីសមិទ្ធិផលការងាររបស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ២០១១ និងផែនការសកម្មភាពការងារឆ្នាំ២០១២ ។ នៅក្នុងឆ្នាំ២០១១ មន្រ្តីមកពី ក្រសួង និងក្រុមការងារជំនាញការJICA បានធ្វើការងាររួមគ្នាក្នុងការអង្កេត ស្រាវជ្រាវភូមិសាស្រ្ត នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនះគីរី មានរយះ ពេល៥ថ្ងៃ ហើយបានធ្វើការស្រាវជ្រាវអំពីភូមិសាស្រ្ត ជាមួយក្រុមហ៊ុនរុករក រ៉ែធ្យូងថ្ម នៅក្នុងខេត្តស្ទឹងត្រែង កំពង់ធំ មណ្ឌលគីរី ឧត្តមានជ័យ បន្ទាយ មានជ័យ ពោធិសាត់ ព្រះវិហារ តាកែវ និងកំពត ។ ការស្រាវជ្រាវធនធានរ៉ែ ក្នុងឆ្នាំ២០១១ ដោយក្រសួងបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មជូន៤៧ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែ និងស្រាវជ្រាវតំបន់សក្តានុពលរ៉ែ មុនក្រុមហ៊ុនធ្វើ ប្រតិបត្តិការរុករករ៉ែ ។ ដូច្នេះក្រសួងបានបញ្ជូនមន្រ្តីទៅធ្វើការសិក្សាស្រាវ ជ្រាវជាមួយក្រុមហ៊ុនរុករករ៉ែមាស រ៉ែលោហះ ធ្យូងថ្ម និងរ៉ែដែក ហើយបានធ្វើរបាយការណ៏សង្ខេបអំពីសមិទ្ធិផលការងារ ឆ្នាំ២០១០ និងផែនការសកម្មភាព ឆ្នាំ២០១១ ។ ក្រុមហ៊ុនរ៉ែសំរាប់ផ្នែកសំណង់ ចំនួន ៤៧ក្រុមហ៊ុនត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី សំរាប់ធ្វើការរុករករ៉ែថ្ម បន្តអាជ្ញាប័ណ្ណចំនួន១៤៧ក្រុមហ៊ុន និងបានបញ្ចប់កិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនចំនួន៥០អាជ្ញាប័ណ្ណ ។ រៀបចំឯកសារ និងការងារចុះបញ្ជី ពាណិជ្ជកម្ម ដោយបានធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន៤៨ក្រុមហ៊ុន កែតំរូវការ បង់កំរៃចំនួន៥ក្រុមហ៊ុន បន្តអាជ្ញាប័ណ្ណថ្មីចំនួន២៤ និងអាជ្ញាប័ណ្ណថ្មី២៩ សំរាប់ធ្វើការរុករករ៉ែដែក ចុះឈ្មោះពាណិជ្ជកម្មរ៉ែថ្មី២៨ និងបញ្ចប់អាជ្ញាប័ណ្ណ រុករករ៉ែ១១ ។ ការគ្រប់គ្រងទិន្ន័យ និងរក្សាទុកទិន្ន័យ រ៉ែធ្យូងថ្ម រ៉ែថ្ម និងការសិក្សារុករករ៉ែ តាមរយះទិន្ន័យផែនទី GIS។ សហការ និងបើកវគ្គបណ្តុះបណ្តាលជាមួយ KORES ស្តីពីការអង្កេតខ្យល់អាកាស នៅខេត្តស្ទឹងត្រែង អស់រយះពេល២ សប្តាហ៏ ។ ក្រសួងបានចុះហត្ថលេខាលើអនុស្សារណះ ជាមួយUNDPស្តីពី ការពង្រីកផ្នែកធនធានរ៉ែ ដោយគាំទ្រឲ្យមានការរៀបចំគោលនយោបាយ ជាតិ និងច្បាប់ស្តីពីនិរន្តភាពរ៉ែ ។ ចងក្រងផែនការសកម្មភាពរយះពេល២ឆ្នាំ ២០១១-២០១២ ដោយមានការគាំទ្រពីនាយកដ្ឋានធនធានរ៉ែ ស្តីពីគោល នយោបាយជាតិស្តីពីរ៉ែ ។ ទាក់ទងនឹងវគ្គបណ្តុះបណ្តាល ក្រសួងបានធ្វើការ ជាមួយAOTS, JICA, UNDP បានផ្តល់វគ្គបណ្តុះបណ្តាល និងការសិក្សានៅ ក្នុង និងក្រៅប្រទេស ។ ការប្រមូលពន្ធអាករ និងការត្រួតពិនិត្យលើអាជីវកម្មរ៉ែ ។ បញ្ហាយេនឌ័រត្រូវ បានលើកំពស់ តាមរយះការជ្រើសរើសបុគ្គលិកស្រ្តីបន្ថែម ។ |
ភាសារបស់ធនធាន |
|