Skip to content

ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ ក្នុង​វិស័យ​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ (PPPs)​ អាច​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​នាំ​ចេញ​ដ៏​តូច​ចង្អៀត​ ដែល​ជម្រុញ​នូវ​បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​ ដោយ​មានការ​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ លើ​គម្រោង​ PPPs​ កម្ពុជា​បាន​សាងសង់​នូវ​បណ្តាញ​ត​ភ្ជាប់​អគ្គិសនី​ដែល​ចំណាយ​អស់​ ៣៣,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ចំណោម​នោះ​ថវិកា​ចំនួន​ ៧​ លាន​ដុល្លា​អា​មេ​រិ​ក​ ជា​កម្ចី​របស់​ ADB​។​ ទន្ទឹម​នឹង​នោះ​ ក៏​មាន​គម្រោង​ផ្លូវដែក​ដែល​ចំណាយ​អស់​ ១៤១,៦​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ គម្រោង​ PPPs​ មាន​សក្តានុពល​យ៉ាងច្រើន​ រួម​មាន​ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​នៃ​ច្រករបៀង​ គម្រោងការ​រៀបចំ​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ផែស្ងួត​បា​វិត​ (​ចំណាយ​ប្រមាណ​ ១១,៦​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ពាណិជ្ជកម្ម​ និង​ការ​ដឹក​ជញ្ជូន​អ្នក​លឿង​ (​ចំណាយ​ប្រមាណ​ ៧,៦​លាន​ដុល្លារ​អា​មេ​រិ​ក​)​ និង​គម្រោងការ​រៀបចំ​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ផែស្ងួត​ប៉ោយ​ប៉ែ​ត​ (​ចំណាយ​ប្រមាណ​ ១៣,៩​ លាន​ដុល្លារ​អា​មេ​រិ​ក​)​។​ ADB​ នឹង​ផ្តល់​ការ​គាំទ្រ​លើ​គម្រោង​ PPPs​ តាម​រយៈ​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នៃ​គោលនយោបាយ​ និង​ក្រប​ខណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​ ការ​លើកកម្ពស់​សមត្ថភាព​របស់​ក្រសួង​នានា​ បង្កើន​ជំនួយ​សម្រាប់​គម្រោង​ PPP​ ការ​បង្កើត​អង្គភាព​ PPP​ និង​អង្គភាព​គ្រប់គ្រង​ហានិភ័យ​ ព្រមទាំង​ជួយ​ស្វែងរក​គម្រោង​ដែល​មាន​សក្តានុពល​ជា​ច្រើន​ទៀត​។​

ធនធានទិន្នន័យ (4)

មើល​ធនធានទិន្នន័យ - ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ ក្នុង​វិស័យ​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​

Additional Info

Field Value
ប្រភេទឯកសារ Conference/workshop proceedings and presentations
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Energy for transport
  • Transport and shipping policy and administration
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ To be determined
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូចប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)

អាសយដ្ឋាន៖ ផ្ទះលេខ ២៩ មហាវិថីព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ភ្នំពេញ ប្រទេសកម្ពុជា

លេខទូរស័ព្ទ៖ +៨៥៥ ២៣ ២១៥ ៨០៥, ២១៥ ៨០៦, ២១៦ ៤១៧

គេហទំព័រ៖ www.adb.org

អ្នកនិពន្ធ (ជាបុគ្គល) Sidgwick, Eric
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ
អ្នកបោះពុម្ពផ្សាយ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)
ការបង់លេខ
ឈ្មោះឯកសារយោងរក្សាទុក Public_Private_Partnerships_Energy_Infrastructure_in_Cambodia__00.00.00.pdf
ពាក្យគន្លឹះ Public-private,Infrustructure,Cambodia
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 14, 2015, 21:56 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 6, 2018, 04:09 (UTC)