Skip to content

Additional Information

Field Value
Last updated 18 មិថុនា 2015
Created 18 មិថុនា 2015
ទម្រង់ XML
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ ក្នុង​វិស័យ​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា
ការពិពណ៌នា

​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ (PPPs)​ អាច​រួមចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​នាំ​ចេញ​ដ៏​តូច​ចង្អៀត​ ដែល​ជម្រុញ​នូវ​បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​ ដោយ​មានការ​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ លើ​គម្រោង​ PPPs​ កម្ពុជា​បាន​សាងសង់​នូវ​បណ្តាញ​ត​ភ្ជាប់​អគ្គិសនី​ដែល​ចំណាយ​អស់​ ៣៣,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ចំណោម​នោះ​ថវិកា​ចំនួន​ ៧​ លាន​ដុល្លា​អា​មេ​រិ​ក​ ជា​កម្ចី​របស់​ ADB​។​ ទន្ទឹម​នឹង​នោះ​ ក៏​មាន​គម្រោង​ផ្លូវដែក​ដែល​ចំណាយ​អស់​ ១៤១,៦​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ គម្រោង​ PPPs​ មាន​សក្តានុពល​យ៉ាងច្រើន​ រួម​មាន​ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​នៃ​ច្រករបៀង​ គម្រោងការ​រៀបចំ​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ផែស្ងួត​បា​វិត​ (​ចំណាយ​ប្រមាណ​ ១១,៦​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ ពាណិជ្ជកម្ម​ និង​ការ​ដឹក​ជញ្ជូន​អ្នក​លឿង​ (​ចំណាយ​ប្រមាណ​ ៧,៦​លាន​ដុល្លារ​អា​មេ​រិ​ក​)​ និង​គម្រោងការ​រៀបចំ​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ផែស្ងួត​ប៉ោយ​ប៉ែ​ត​ (​ចំណាយ​ប្រមាណ​ ១៣,៩​ លាន​ដុល្លារ​អា​មេ​រិ​ក​)​។​ ADB​ នឹង​ផ្តល់​ការ​គាំទ្រ​លើ​គម្រោង​ PPPs​ តាម​រយៈ​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នៃ​គោលនយោបាយ​ និង​ក្រប​ខណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​ ការ​លើកកម្ពស់​សមត្ថភាព​របស់​ក្រសួង​នានា​ បង្កើន​ជំនួយ​សម្រាប់​គម្រោង​ PPP​ ការ​បង្កើត​អង្គភាព​ PPP​ និង​អង្គភាព​គ្រប់គ្រង​ហានិភ័យ​ ព្រមទាំង​ជួយ​ស្វែងរក​គម្រោង​ដែល​មាន​សក្តានុពល​ជា​ច្រើន​ទៀត​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស