Skip to content

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ ២០១៤ - ២០១៨

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

រាជរដ្ឋាភិបាល ​កម្ពុជា​មាន​មហិច្ឆតា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពី​ប្រទេស ដែល​មាន​ចំណូល​មធ្យម​​កម្រិតទាប ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ហើយបន្ត​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​នៅ​ឆ្នាំ ២០៥០។ កំណើន​សេដ្ឋកិច្ច​និង​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន​និង​ពេល​ អនាគត​របស់​កម្ពុជា​ដើម្បី​សម្រេច​បាន​មហិច្ឆតា​នេះ គឺ​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ប្រជាជន​​ក្នុង​ការ​ក្រេប​យក​ចំណេះដឹង សមស្រប និង​ជំនាញ​ពាក់ព័ន្ធ​​ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​មរតក​ វប្បធម៌​និង​សីលធម៌​របស់​ប្រទេស​ជាតិ។វិស័យ​អប់រំ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម ​​​ចំណែក​​ដល់​ការ​​អភិវឌ្ឍ​ជាតិ។ កុមារ​យុវជន​និង​មនុស្ស​ពេញវ័យ​ត្រូវ​ទទួល​បាន​ការ​សិក្សា​និង​ការ​អប់រំ​ពេញ​មួយ​ជីវិត ​​ ដែល​មាន​ភាព​​ពាក់ព័ន្ធ​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ ការងារ​ប្រកប​ដោយ​គុណភាព​ខ្ពស់។ ការ​អប់រំ​​ត្រូវ​ផ្ដោត​លើ​ការ​កសាង​ជំនាញ​ និង​ការ​ផ្ដល់​ឱកាស​ដល់​សិស្ស​​ និស្សិត​គ្រប់​រូប​ក្នុង​ការ​ទទួល​បាន​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ឯកទេស​ផ្សេងៗ ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ពេញ​លេញ​​ ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​និង​​គ្រប់​ទីតាំង​ភូមិសាស្ត្រ។ផែនការ ​​យុទ្ធសាស្ត្រ​វិស័យ​អប់រំ២០១៤-២០១៨ ត្រូវ​បាន​រៀបរៀង​ឡើង ​​ដើម្បី​ឆ្លើយ​​តប​ទៅ​​នឹង​តម្រូវ​ការ​ទាំង​នេះ​និង​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ ច្បាស់​លាស់​នូវ​ទំនាក់​ទំនង​​រវាង​គោល​នយោបាយ​ជាតិ​និង​គោលនយោបាយ​វិស័យ​អប់រំ។ ផែនការ​នេះ​បង្ហាញ​ពី​ទំនាក់​ទំនង​ពិត​ប្រាកដ ​រវាង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​កម្មវិធី សកម្មភាព ព្រមទាំង​​ធនធាន​មនុស្ស​និង​​ហិរញ្ញវត្ថុ។ បទប្បញ្ញត្តិ​ នានា​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ពិនិត្យ​តាមដាន​និង​វាយតម្លៃ រួមផ្សំ​នឹង​យន្តការ​សម្រាប់​ផ្ដល់​​ព័ត៌មាន​ត្រឡប់​និង​ កែ​តម្រូវ​ប្រសិន​បើ​ចាំបាច់។

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ ២០១៤ - ២០១៨​​ (ភាសាអង់គ្លេស)

Additional Info

Field Value
ប្រភេទឯកសារ Issue and policy briefs
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ប្រធានបទ
  • Education and training
  • Education policy and administration
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-SA-4.0
ទំនាក់ទំនង

ក្រសួងអប់រំ​ យុវជន និង​កីឡា

អាសយដ្ឋាន៖ អគារលេខ ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព្ទ/ទូរសារ៖ (៨៥៥ - ២៣) ២១៩ ២៨៥ អ៊ីមែល៖ info@moeys.gov.kh /​ webmaster@moeys.gov.kh គេហទំព័រ៖ http://www.moeys.gov.kh/kh/

អ្នកនិពន្ធ (ជាស្ថាប័ន) Ministry of Education, Youth and Sport
អ្នកបោះពុម្ពផ្សាយ ក្រសួងអប់រំ​ យុវជន និង​កីឡា
កាលបរិច្ឆេទបោះពុម្ព 2014
ការបង់លេខ ១៤៨
កាលបរិច្ឆេទផ្ទុកឡើង មីនា 19, 2018, 02:56 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 19, 2018, 03:42 (UTC)