Skip to content

Additional Information

Field Value
Last updated 23 កក្កដា 2020
Created 23 កក្កដា 2020
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានកូវីដ-១៩ ថ្មី០១នាក់ និងជាសះស្បើយ ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
ការពិពណ៌នា

គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០១នាក់ ជាបុរសអាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១២:៥៥នាទី រសៀល បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចង្រែ រាជធានីភ្នំពេញ។ ករណីជាសះស្បើយ ជាបុរសជនជាតិខ្មែរ ចំនួន ០២នាក់៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពួកគាត់ទាំងពីរជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។

ភាសារបស់ធនធាន
  • ភាសាខ្មែរ