- 
                
        
  សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានកូវីដ-១៩ ថ្មី០១នាក់ និងជាសះស្បើយ ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០១នាក់ ជាបុរសអាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១២:៥៥នាទី រសៀល បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចង្រែ រាជធានីភ្នំពេញ។ ករណីជាសះស្បើយ ជាបុរសជនជាតិខ្មែរ ចំនួន ០២នាក់៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពួកគាត់ទាំងពីរជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ 
Additional Information
| Field | Value | 
|---|---|
| Last updated | 23 កក្កដា 2020 | 
| Created | 23 កក្កដា 2020 | 
| ទម្រង់ | |
| អាជ្ញាប័ណ្ណ | License not specified | 
| ឈ្មោះ | សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានកូវីដ-១៩ ថ្មី០១នាក់ និងជាសះស្បើយ ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ | 
| ការពិពណ៌នា | គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០១នាក់ ជាបុរសអាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១២:៥៥នាទី រសៀល បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចង្រែ រាជធានីភ្នំពេញ។ ករណីជាសះស្បើយ ជាបុរសជនជាតិខ្មែរ ចំនួន ០២នាក់៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពួកគាត់ទាំងពីរជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ | 
| ភាសារបស់ធនធាន | 
 |