Skip to content

ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាឆ្នាំ២០០៣ នៅកម្ពុជា

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានធ្វើការសិក្សាវាយតម្លៃ និងតាមដានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ នៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកក្កដា។ នៅក្នុងចំណោមអ្នកសង្កេតការទាំងនោះ រួមមានមន្រ្តីដែលទទួលបានការជ្រើសតាំង អ្នកជំនាញការបោះឆ្នោត អ្នកជំនាញនយោបាយ និងអ្នកឯកទេសគោលនយោបាយ មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ចិន ឥណ្ឌូនេស៊ី និងម៉ុងហ្គោលី។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០០៣ ក្រុមអ្នកសង្កេតការជំនាញដែលមានគ្នាសរុប ៦១នាក់ ត្រូវបានដាក់ពង្រាយនៅ ១៨ រាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតឆ្នាំ២០០៣ មានសភាពល្អប្រសើរជាងមុន ប៉ុន្តែនៅមិនទាន់គោរពទៅតាមស្តង់ដារអន្តរជាតិសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទេ។ សុចរិតភាពនៃដំណើរការបោះឆ្នោត ត្រូវបានប៉ះពាល់ធ្ងន់ធ្ងរ ដោយកត្តាជាច្រើនដែលធ្វើឲ្យគណបក្សប្រឆាំងមិនអាចធ្វើយុទ្ធនាការបោះឆ្នោត ដោយយុត្តិធម៌ និងរារាំងប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនពីការអនុវត្តសិទ្ធិរបស់ខ្លួនដោយមិនភ័យខ្លាចពីការសងសឹក។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាឆ្នាំ២០០៣ នៅកម្ពុជា

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Elections
  • Parliament
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (ការិយាល័យប្រចាំប្រទេសកម្ពុជា) អាសយដ្ឋាន: អគារលេខ ២១៣ ផ្លូវលេខ ២៩៤ (កែងផ្លូវ៥១) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា. ទូរស័ព្ទ: ៨៥៥.២៣.២១០.២៥៤

អ្នកនិពន្ធ (ជាស្ថាប័ន) IRI
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំពេញ
អ្នកបោះពុម្ពផ្សាយ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ
កាលបរិច្ឆេទបោះពុម្ព 2003
ការបង់លេខ ៧១
កាលបរិច្ឆេទផ្ទុកឡើង វិច្ឆិកា 18, 2017, 15:38 (UTC)
កាលបរិច្ឆេទកែប្រែ វិច្ឆិកា 18, 2017, 17:05 (UTC)