Skip to content

Additional Information

Field Value
Last updated 18 វិច្ឆិកា 2017
Created 18 វិច្ឆិកា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាឆ្នាំ២០០៣ នៅកម្ពុជា
ការពិពណ៌នា

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានធ្វើការសិក្សាវាយតម្លៃ និងតាមដានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ នៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកក្កដា។ នៅក្នុងចំណោមអ្នកសង្កេតការទាំងនោះ រួមមានមន្រ្តីដែលទទួលបានការជ្រើសតាំង អ្នកជំនាញការបោះឆ្នោត អ្នកជំនាញនយោបាយ និងអ្នកឯកទេសគោលនយោបាយ មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ចិន ឥណ្ឌូនេស៊ី និងម៉ុងហ្គោលី។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០០៣ ក្រុមអ្នកសង្កេតការជំនាញដែលមានគ្នាសរុប ៦១នាក់ ត្រូវបានដាក់ពង្រាយនៅ ១៨ រាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតឆ្នាំ២០០៣ មានសភាពល្អប្រសើរជាងមុន ប៉ុន្តែនៅមិនទាន់គោរពទៅតាមស្តង់ដារអន្តរជាតិសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទេ។ សុចរិតភាពនៃដំណើរការបោះឆ្នោត ត្រូវបានប៉ះពាល់ធ្ងន់ធ្ងរ ដោយកត្តាជាច្រើនដែលធ្វើឲ្យគណបក្សប្រឆាំងមិនអាចធ្វើយុទ្ធនាការបោះឆ្នោត ដោយយុត្តិធម៌ និងរារាំងប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនពីការអនុវត្តសិទ្ធិរបស់ខ្លួនដោយមិនភ័យខ្លាចពីការសងសឹក។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស