Skip to content

Additional Information

Field Value
Last updated 27 មិថុនា 2019
Created 27 មិថុនា 2019
ទម្រង់ PDF
អាជ្ញាប័ណ្ណ CC-BY-4.0
ឈ្មោះ ការ​បង្កើត​កម្មវិធី​សីលា​៖​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​ និង​កម្មវិធី​អភិបាលកិច្ច​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា
ការពិពណ៌នា

​របាយការណ៍​នេះ​សិក្សា​អំពី​ជំនួយ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​រយៈពេល​យូរ​វែង​ ដោយ​ផ្តោត​ទៅ​លើ​កម្មវិធី​ជាក់លាក់​មួយ​ឈ្មោះ​ថា​ “​សិលា​”​ សម្រាប់​វិមជ្ឈការ​ លទ្ធិប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។​ កម្មវិធី​នេះ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៩៦​ នៅ​ខណៈ​ ដែល​លទ្ធិប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​ ក្នុង​គោលបំណង​កសាង​ទំនុកចិត្ត​ឡើង​វិញ​ចំពោះ​ស្ថាប័ន​រដ្ឋាភិបាល​ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពី​ចំណុច​បាត​ឡើង​។​ ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​ ស៊ុ​យ​អ៊ែ​ត​ និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើន​ និង​រៀបចំ​ និង​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​ក្នុង​កំឡុង​ឆ្នាំ​២០០០​។​ អស់​រយៈពេល​ជិត​២៥​ឆ្នាំ​ បន្ទាប់​ពី​គម្រោង​ត្រូវ​បាន​អនុវត្ត​ ក្រុម​ជំនាញ​សិក្សា​ផ្នែក​ជំនួយ​ (EBA)​ បាន​ទទួល​ភារកិច្ច​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​កម្មវិធី​នេះ​ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ពង្រឹងសមត្ថភាព​នៅ​ថ្នាក់​មូលដ្ឋាន​យ៉ាងណា​។​ ការ​វាយតម្លៃ​បាន​រក​ឃើញ​ថា​ កម្មវិធី​នេះ​បាន​បង្កើត​អត្ថប្រយោជន៍​ខាង​សេដ្ឋកិច្ច​សង្គម​ និង​កំណើនសេដ្ឋកិច្ច​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់​ដែល​គ្រប់​ដណ្តប់​។​ លទ្ធផល​នៃ​ការ​វាយតម្លៃ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ អាច​ទទួល​បាន​ផល​ប្រកបដោយ​ចីរភាព​ និង​យូរអង្វែង​ សូ​ម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ក៏​ដោយ​។​ កម្មវិធី​ដែល​បាន​វាយតម្លៃ​បង្ហាញ​ថា​ គោលដៅ​អភិវឌ្ឍន៍​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​តំបន់​ ក៏​អាច​រួម​បញ្ចូល​គ្នា​បាន​ដោយ​ជោគជ័យ​។​

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស