-
ការបង្កើតកម្មវិធីសីលា៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងកម្មវិធីអភិបាលកិច្ចរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា
របាយការណ៍នេះសិក្សាអំពីជំនួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរយៈពេលយូរវែង ដោយផ្តោតទៅលើកម្មវិធីជាក់លាក់មួយឈ្មោះថា “សិលា” សម្រាប់វិមជ្ឈការ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩៦ នៅខណៈ ដែលលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជាមានភាពទន់ខ្សោយ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញចំពោះស្ថាប័នរដ្ឋាភិបាល និងលើកកម្ពស់សេដ្ឋកិច្ចពីចំណុចបាតឡើង។ ដោយមានការគាំទ្រពីប្រទេស ស៊ុយអ៊ែត និងម្ចាស់ជំនួយផ្សេងទៀត កម្មវិធីនេះត្រូវបានបង្កើន និងរៀបចំ និងគ្របដណ្តប់ទូទាំងប្រទេសក្នុងកំឡុងឆ្នាំ២០០០។ អស់រយៈពេលជិត២៥ឆ្នាំ បន្ទាប់ពីគម្រោងត្រូវបានអនុវត្ត ក្រុមជំនាញសិក្សាផ្នែកជំនួយ (EBA) បានទទួលភារកិច្ចវាយតម្លៃផលប៉ះពាល់នៃគម្រោងនេះ ដើម្បីពិនិត្យមើលថាតើកម្មវិធីនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពនៅថ្នាក់មូលដ្ឋានយ៉ាងណា។ ការវាយតម្លៃបានរកឃើញថា កម្មវិធីនេះបានបង្កើតអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចសង្គម និងកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់នៅក្នុងតំបន់ដែលគ្រប់ដណ្តប់។ លទ្ធផលនៃការវាយតម្លៃក៏បានបង្ហាញផងដែរថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអ៊ែត អាចទទួលបានផលប្រកបដោយចីរភាព និងយូរអង្វែង សូម្បីតែស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ កម្មវិធីដែលបានវាយតម្លៃបង្ហាញថា គោលដៅអភិវឌ្ឍន៍ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ក៏អាចរួមបញ្ចូលគ្នាបានដោយជោគជ័យ។
Additional Information
Field | Value |
---|---|
Last updated | 27 មិថុនា 2019 |
Created | 27 មិថុនា 2019 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | CC-BY-4.0 |
ឈ្មោះ | ការបង្កើតកម្មវិធីសីលា៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងកម្មវិធីអភិបាលកិច្ចរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា |
ការពិពណ៌នា |
របាយការណ៍នេះសិក្សាអំពីជំនួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរយៈពេលយូរវែង ដោយផ្តោតទៅលើកម្មវិធីជាក់លាក់មួយឈ្មោះថា “សិលា” សម្រាប់វិមជ្ឈការ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩៦ នៅខណៈ ដែលលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជាមានភាពទន់ខ្សោយ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញចំពោះស្ថាប័នរដ្ឋាភិបាល និងលើកកម្ពស់សេដ្ឋកិច្ចពីចំណុចបាតឡើង។ ដោយមានការគាំទ្រពីប្រទេស ស៊ុយអ៊ែត និងម្ចាស់ជំនួយផ្សេងទៀត កម្មវិធីនេះត្រូវបានបង្កើន និងរៀបចំ និងគ្របដណ្តប់ទូទាំងប្រទេសក្នុងកំឡុងឆ្នាំ២០០០។ អស់រយៈពេលជិត២៥ឆ្នាំ បន្ទាប់ពីគម្រោងត្រូវបានអនុវត្ត ក្រុមជំនាញសិក្សាផ្នែកជំនួយ (EBA) បានទទួលភារកិច្ចវាយតម្លៃផលប៉ះពាល់នៃគម្រោងនេះ ដើម្បីពិនិត្យមើលថាតើកម្មវិធីនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពនៅថ្នាក់មូលដ្ឋានយ៉ាងណា។ ការវាយតម្លៃបានរកឃើញថា កម្មវិធីនេះបានបង្កើតអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចសង្គម និងកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់នៅក្នុងតំបន់ដែលគ្រប់ដណ្តប់។ លទ្ធផលនៃការវាយតម្លៃក៏បានបង្ហាញផងដែរថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអ៊ែត អាចទទួលបានផលប្រកបដោយចីរភាព និងយូរអង្វែង សូម្បីតែស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ កម្មវិធីដែលបានវាយតម្លៃបង្ហាញថា គោលដៅអភិវឌ្ឍន៍ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ក៏អាចរួមបញ្ចូលគ្នាបានដោយជោគជ័យ។ |
ភាសារបស់ធនធាន |
|