Skip to content

ការ​បង្កើត​កម្មវិធី​សិលា​៖​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​ និង​កម្មវិធី​អភិបាលកិច្ច​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

​របាយការណ៍​នេះ​សិក្សា​អំពី​ជំនួយ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​រយៈពេល​យូរ​វែង​ ដោយ​ផ្តោត​ទៅ​លើ​កម្មវិធី​ជាក់លាក់​មួយ​ឈ្មោះ​ថា​ “​សិលា​”​ សម្រាប់​វិមជ្ឈការ​ លទ្ធិប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។​ កម្មវិធី​នេះ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៩៦​ នៅ​ខណៈ​ ដែល​លទ្ធិប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​ ក្នុង​គោលបំណង​កសាង​ទំនុកចិត្ត​ឡើង​វិញ​ចំពោះ​ស្ថាប័ន​រដ្ឋាភិបាល​ និង​លើកកម្ពស់​សេដ្ឋកិច្ច​ពី​ចំណុច​បាត​ឡើង​។​ ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​ ស៊ុ​យ​អ៊ែ​ត​ និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើន​ និង​រៀបចំ​ និង​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​ក្នុង​កំឡុង​ឆ្នាំ​២០០០​។​ អស់​រយៈពេល​ជិត​២៥​ឆ្នាំ​ បន្ទាប់​ពី​គម្រោង​ត្រូវ​បាន​អនុវត្ត​ ក្រុម​ជំនាញ​សិក្សា​ផ្នែក​ជំនួយ​ (EBA)​ បាន​ទទួល​ភារកិច្ច​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​កម្មវិធី​នេះ​ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ពង្រឹងសមត្ថភាព​នៅ​ថ្នាក់​មូលដ្ឋាន​យ៉ាងណា​។​ ការ​វាយតម្លៃ​បាន​រក​ឃើញ​ថា​ កម្មវិធី​នេះ​បាន​បង្កើត​អត្ថប្រយោជន៍​ខាង​សេដ្ឋកិច្ច​សង្គម​ និង​កំណើនសេដ្ឋកិច្ច​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់​ដែល​គ្រប់​ដណ្តប់​។​ លទ្ធផល​នៃ​ការ​វាយតម្លៃ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ អាច​ទទួល​បាន​ផល​ប្រកបដោយ​ចីរភាព​ និង​យូរអង្វែង​ សូ​ម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ក៏​ដោយ​។​ កម្មវិធី​ដែល​បាន​វាយតម្លៃ​បង្ហាញ​ថា​ គោលដៅ​អភិវឌ្ឍន៍​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​តំបន់​ ក៏​អាច​រួម​បញ្ចូល​គ្នា​បាន​ដោយ​ជោគជ័យ​។​

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ការ​បង្កើត​កម្មវិធី​សីលា​៖​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​ និង​កម្មវិធី​អភិបាលកិច្ច​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Aid and development
  • Government
  • Swedish aid
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-4.0
ទំនាក់ទំនង

ក្រុម​ជំនាញ​សិក្សា​ផ្នែក​ជំនួយ​ (EBA)

អា​សយ​ដ្ឋាន​៖ ការិយាល័យ​រដ្ឋាភិបាល (Government Offices), Garnisonen Block, Karlavägen 102, ជាន់​ទី​៧​, SE-103 33, ទី​ក្រុង Stockholm, ប្រ​ទេស​ស៊ុ​យ​អ៊ែ​ត។ អ៊ីម៉ែល៖ ud.eba@gov.se

សហអ្នកនិពន្ធ (បុគ្គល) Ariel BenYishay, Brad Parks, Rachel Trichler, Christian Baehr, Daniel Aboagye and Punwath Prum
លេខស្តង់ដាអន្តរជាតិសម្រាប់សៀវភៅ 978-91-88143-48-8
កន្លែងបោះពុម្ភផ្សាយ ស៊ុ​យ​អ៊ែ​ត
អ្នកបោះពុម្ពផ្សាយ ក្រុម​ជំនាញ​សិក្សា​ផ្នែក​ជំនួយ​ (EBA)
កាលបរិច្ឆេទបោះពុម្ព 2019
ការបង់លេខ ៩៩
ពាក្យគន្លឹះ Seila,Sida
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 27, 2019, 02:31 (UTC)
កាលបរិច្ឆេទកែប្រែ កក្កដា 1, 2019, 07:14 (UTC)