Skip to content

ការសិក្សាវាយតម្លៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈនៅក្នុងប្រទេសកម្ពុជា៖ ឧបសគ្គ និងឱកាស

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

សេដ្ឋកិច្ចប្រទេសកម្ពុជាបានប្រសើរឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ជាមួយនឹងកំណើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាមានលក្ខណៈគួរឱ្យទាក់ទាញជាច្រើនសម្រាប់អ្នកវិនិយោគ រួមមាន៖ តម្លៃកម្លាំងពលកម្មទាប, ភាពល្អប្រសើរនៃការដឹកជញ្ជូនជាមួយប្រទេសជិតខាង, និងមានចំនួនអ្នកប្រើប្រាស់ ក៏ដូចជាកំណើននៃអ្នកប្រើប្រាស់ខ្ពស់។ នៅមានធនធានដែលមានសារៈសំខាន់ច្រើនទៀតនៅក្នុងវិស័យកសិកម្ម ហើយរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍឧស្សាហកម្មប្រេងខ្នាតតូចមួយ ជាមួយនឹងការផលិតដំបូងបង្អស់ដែលរំពឹងថានឹងទទួលបានផលនៅក្នុងឆ្នាំ ២០១២។ ក្រៅពីលក្ខណៈសម្បត្តិវិជ្ជមានជាច្រើននៃសេដ្ឋកិច្ច បរិយាកាសពាណិជ្ជកម្មសម្រាប់វិស័យឯកជន គឺកំពុងមានការប្រឈម។ ប្រទេសកម្ពុជាត្រូវបានកំណត់ចំណាត់ថ្នាក់លេខរៀង ១៤៧ ក្នុងចំនោមប្រទេសចំនួន ១៧៤ នៅក្នុងការស្ទង់មតិពាណិជ្ជកម្មរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០១១។ នៅក្នុងការសិក្សាដូចគ្នានេះ ដែលដឹកនាំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៩៧ ក្នុងចំនោមប្រទេសចំនួន ១៤២ នៅក្នុងរបាយការណ៍ប្រកួតប្រជែងសកលលោក ២០១១-២០១២។ ក្រៅពីភាពរីកចំរើន នៅមានចំនុចខ្សោយនៃបរិយាកាសពាណិជ្ជកម្មជាច្រើនទៀត ដែលនៅតែបន្តជាបញ្ហាដ៏សំខាន់នៅឡើយ។ អំពើពុករលួយ, ភាពមិនច្បាស់លាស់នៃបទបញ្ញាត្តិ, តម្លៃថ្លៃ និងលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅមានកម្រិត, អស្ថេរភាពនយោបាយ និងភាពអន់ខ្សោយនៃវិស័យដឹកជញ្ជូន ត្រូវបានលើកឡើងជាឧបសគ្គដ៏ធំនៃពាណិជ្ជកម្ម។ វិស័យហិរញ្ញវត្ថុវិញ អាចផ្តល់បានតែបំណុលរយៈពេលខ្លី អត្រាការប្រាក់ខ្ពស់ និងហិរញ្ញវត្ថុអន្តរជាតិត្រូវបានរារាំងដោយសារកង្វះខាតនៃទីផ្សារអន្តរធនាគារ។ ប្រទេសកម្ពុជាមានកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការវិនិយោគខាងមុខដែលទាមទារឱ្យមានភាពប្រសើរឡើងនៃការប្រកួតប្រជែង។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ការសិក្សាវាយតម្លៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈនៅក្នុងប្រទេសកម្ពុជា៖ ឧបសគ្គ និងឱកាស

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Economy and commerce
  • Environment and natural resources
  • Foreign investors
  • Infrastructure
  • Labor
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ធនាគារអភិវឌ្ឍន៍អាស៊ីលើកទឹកចិត្ត រាល់ការបោះពុម្ព ឬការចម្លងនូវរាល់ព័ត៌មានដោយផ្តាច់មុខសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងមិនមែនអាជីវកម្មដោយមានការទទួលស្គាល់យ៉ាងត្រឹមត្រូវពីធនាគារអភិវឌ្ឍន៍អាស៊ី។ អ្នកប្រើប្រាស់ត្រូវបានរឹតត្បិតពីការលក់ឡើងវិញ ការចែកចាយឡើងវិញ ឬការបង្កើតការងារដែលបានរកឃើញសម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរពីធនាគារអភិវឌ្ឍន៍អាស៊ី។

កំណែ/បោះពុម្ពលើកទី 2012
អាជ្ញាប័ណ្ណ CC-BY-SA-4.0
ទំនាក់ទំនង

រុក្ខវិថីធនាគារអភិវឌ្ឍន៍អាស៊ី, ទីក្រុង Mandaluyong 1550 Metro Manila, ប្រទេសហ្វីលីពីន។ ទូរស័ព្ទ៖ +63 2 632 4444 ទូរសារ៖ +63 2 636 2444 គេហទំព័រ៖www.adb.org។ សម្រាប់ព័ត៌មានផ្សេងទៀត សូមទំនាក់ទំនង: នាយកដ្ឋានផ្នែកទំនាក់ទំនងខាងក្រៅ ទូរសារៈ +63 2 636 2648

អ្នកនិពន្ធ (ជាស្ថាប័ន) Asian Development Bank
កន្លែងបោះពុម្ភផ្សាយ ទីក្រុងម៉ានីល, ប្រទេសហ្វីលីពីន
អ្នកបោះពុម្ពផ្សាយ ធនាគារអភិវឌ្ឍន៍អាស៊ី
កាលបរិច្ឆេទបោះពុម្ព 2012
ការបង់លេខ ៧២
ពាក្យគន្លឹះ Public Private Partnerships,governance,development finance,State-owned enterprises,private sector
កាលបរិច្ឆេទផ្ទុកឡើង មីនា 18, 2018, 01:21 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 19, 2018, 16:05 (UTC)