-
ការសិក្សាវាយតម្លៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈនៅក្នុងប្រទេសកម្ពុជា៖ ឧបសគ្គ និងឱកាស
សេដ្ឋកិច្ចប្រទេសកម្ពុជាបានប្រសើរឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ជាមួយនឹងកំណើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាមានលក្ខណៈគួរឱ្យទាក់ទាញជាច្រើនសម្រាប់អ្នកវិនិយោគ រួមមាន៖ តម្លៃកម្លាំងពលកម្មទាប, ភាពល្អប្រសើរនៃការដឹកជញ្ជូនជាមួយប្រទេសជិតខាង, និងមានចំនួនអ្នកប្រើប្រាស់ ក៏ដូចជាកំណើននៃអ្នកប្រើប្រាស់ខ្ពស់។ នៅមានធនធានដែលមានសារៈសំខាន់ច្រើនទៀតនៅក្នុងវិស័យកសិកម្ម ហើយរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍឧស្សាហកម្មប្រេងខ្នាតតូចមួយ ជាមួយនឹងការផលិតដំបូងបង្អស់ដែលរំពឹងថានឹងទទួលបានផលនៅក្នុងឆ្នាំ ២០១២។ ក្រៅពីលក្ខណៈសម្បត្តិវិជ្ជមានជាច្រើននៃសេដ្ឋកិច្ច បរិយាកាសពាណិជ្ជកម្មសម្រាប់វិស័យឯកជន គឺកំពុងមានការប្រឈម។ ប្រទេសកម្ពុជាត្រូវបានកំណត់ចំណាត់ថ្នាក់លេខរៀង ១៤៧ ក្នុងចំនោមប្រទេសចំនួន ១៧៤ នៅក្នុងការស្ទង់មតិពាណិជ្ជកម្មរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០១១។ នៅក្នុងការសិក្សាដូចគ្នានេះ ដែលដឹកនាំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៩៧ ក្នុងចំនោមប្រទេសចំនួន ១៤២ នៅក្នុងរបាយការណ៍ប្រកួតប្រជែងសកលលោក ២០១១-២០១២។ ក្រៅពីភាពរីកចំរើន នៅមានចំនុចខ្សោយនៃបរិយាកាសពាណិជ្ជកម្មជាច្រើនទៀត ដែលនៅតែបន្តជាបញ្ហាដ៏សំខាន់នៅឡើយ។ អំពើពុករលួយ, ភាពមិនច្បាស់លាស់នៃបទបញ្ញាត្តិ, តម្លៃថ្លៃ និងលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅមានកម្រិត, អស្ថេរភាពនយោបាយ និងភាពអន់ខ្សោយនៃវិស័យដឹកជញ្ជូន ត្រូវបានលើកឡើងជាឧបសគ្គដ៏ធំនៃពាណិជ្ជកម្ម។ វិស័យហិរញ្ញវត្ថុវិញ អាចផ្តល់បានតែបំណុលរយៈពេលខ្លី អត្រាការប្រាក់ខ្ពស់ និងហិរញ្ញវត្ថុអន្តរជាតិត្រូវបានរារាំងដោយសារកង្វះខាតនៃទីផ្សារអន្តរធនាគារ។ ប្រទេសកម្ពុជាមានកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការវិនិយោគខាងមុខដែលទាមទារឱ្យមានភាពប្រសើរឡើងនៃការប្រកួតប្រជែង។
Additional Information
Field | Value |
---|---|
Last updated | 18 មីនា 2018 |
Created | 18 មីនា 2018 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | CC-BY-SA-4.0 |
ឈ្មោះ | ការសិក្សាវាយតម្លៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈនៅក្នុងប្រទេសកម្ពុជា៖ ឧបសគ្គ និងឱកាស |
ការពិពណ៌នា |
សេដ្ឋកិច្ចប្រទេសកម្ពុជាបានប្រសើរឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ជាមួយនឹងកំណើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាមានលក្ខណៈគួរឱ្យទាក់ទាញជាច្រើនសម្រាប់អ្នកវិនិយោគ រួមមាន៖ តម្លៃកម្លាំងពលកម្មទាប, ភាពល្អប្រសើរនៃការដឹកជញ្ជូនជាមួយប្រទេសជិតខាង, និងមានចំនួនអ្នកប្រើប្រាស់ ក៏ដូចជាកំណើននៃអ្នកប្រើប្រាស់ខ្ពស់។ នៅមានធនធានដែលមានសារៈសំខាន់ច្រើនទៀតនៅក្នុងវិស័យកសិកម្ម ហើយរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍឧស្សាហកម្មប្រេងខ្នាតតូចមួយ ជាមួយនឹងការផលិតដំបូងបង្អស់ដែលរំពឹងថានឹងទទួលបានផលនៅក្នុងឆ្នាំ ២០១២។ ក្រៅពីលក្ខណៈសម្បត្តិវិជ្ជមានជាច្រើននៃសេដ្ឋកិច្ច បរិយាកាសពាណិជ្ជកម្មសម្រាប់វិស័យឯកជន គឺកំពុងមានការប្រឈម។ ប្រទេសកម្ពុជាត្រូវបានកំណត់ចំណាត់ថ្នាក់លេខរៀង ១៤៧ ក្នុងចំនោមប្រទេសចំនួន ១៧៤ នៅក្នុងការស្ទង់មតិពាណិជ្ជកម្មរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០១១។ នៅក្នុងការសិក្សាដូចគ្នានេះ ដែលដឹកនាំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ៩៧ ក្នុងចំនោមប្រទេសចំនួន ១៤២ នៅក្នុងរបាយការណ៍ប្រកួតប្រជែងសកលលោក ២០១១-២០១២។ ក្រៅពីភាពរីកចំរើន នៅមានចំនុចខ្សោយនៃបរិយាកាសពាណិជ្ជកម្មជាច្រើនទៀត ដែលនៅតែបន្តជាបញ្ហាដ៏សំខាន់នៅឡើយ។ អំពើពុករលួយ, ភាពមិនច្បាស់លាស់នៃបទបញ្ញាត្តិ, តម្លៃថ្លៃ និងលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅមានកម្រិត, អស្ថេរភាពនយោបាយ និងភាពអន់ខ្សោយនៃវិស័យដឹកជញ្ជូន ត្រូវបានលើកឡើងជាឧបសគ្គដ៏ធំនៃពាណិជ្ជកម្ម។ វិស័យហិរញ្ញវត្ថុវិញ អាចផ្តល់បានតែបំណុលរយៈពេលខ្លី អត្រាការប្រាក់ខ្ពស់ និងហិរញ្ញវត្ថុអន្តរជាតិត្រូវបានរារាំងដោយសារកង្វះខាតនៃទីផ្សារអន្តរធនាគារ។ ប្រទេសកម្ពុជាមានកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការវិនិយោគខាងមុខដែលទាមទារឱ្យមានភាពប្រសើរឡើងនៃការប្រកួតប្រជែង។ |
ភាសារបស់ធនធាន |
|