Skip to content

​ការ​វិភាគ​អំពី​ ការ​ត្រៀមខ្លួន​របស់​កម្ពុជា​សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ បញ្ហា​ប្រឈម​ ឱ​កាស​ និង​ហិរញ្ញប្បទាន​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​ (MDGs)​ ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​គោលបំណង​សំខាន់​បំផុត​គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពិភពលោក​ឱ្យ​បាន​ ៥០%​ នៅ​ត្រឹម​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៥​។​ របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ ក្រោយ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​ បាន​ដាក់​ចេញ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ នឹង​បន្ត​ដើម្បី​សម្រេច​/​គោលដៅ​ (​មិន​សម្រេច​)​ អភិវឌ្ឍន៍​សហ​វត្សរ៍​ ហើយ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ទាំងអស់​ រួម​ទាំង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធ្វើការ​រួម​គ្នា​ ដើម្បី​សម្រេច​ឱ្យ​បាន​ទស្សនៈវិស័យ​របស់​ប្រទេស​នីមួយៗ​ លើ​ការ​អភិវឌ្ឍ​សម្រាប់​ទាំងអស់​គ្នា​ រួម​ទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​បរិស្ថាន​ប្រកបដោយ​និរន្ត​ភាព​។​ ​របាយការណ៍​ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​មាន​សមត្ថភាព​គ្រាន់បើ​ជាង​មុន​ តាម​បែបផែន​ជា​ច្រើន​ លើ​ការងារ​កៀរគរ​ធនធាន​ មានការ​យល់​ដឹង​ប្រសើរ​អំពី​អ្វី​ដែល​អាច​សម្រេច​បាន​ និង​អ្វី​ដែល​មិន​អាច​សម្រេច​បាន​ (​អាទិភាព​ទៅ​លើ​កំណើនសេដ្ឋកិច្ច​ និង​មាន​តិចតួច​ទៅ​លើ​ការងារ​អភិបាលកិច្ច​)​ លើ​ការងារ​អភិវឌ្ឍន៍​ប្រទេស​ និង​មាន​ភាព​ជា​ម្ចាស់​ច្រើន​ជាង​មុន​លើ​របៀបវារៈ​អភិវឌ្ឍន៍​នៅ​ក្នុង​ស្ថានភាព​ ដែល​ដៃគូ​អភិវឌ្ឍន៍​មិន​មានការ​សម្របសម្រួល​គ្នា​ និង​មានការ​ប្រកួតប្រជែង​។​ អាស្រ័យ​ហេតុនេះ​នៅ​ក្នុង​បរិបទ​របស់​ខ្លួន​ ប្រទេស​កម្ពុជា​មាន​ជំហរ​សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ (SDGs)​ បាន​ប្រសើរ​ជាង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហ្សស​វត្សរ៍​កម្ពុជា​ (CMDGs)​ កាលពី​១៥​ឆ្នាំ​មុន​។​ បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ គឺ​ការ​ចរចារ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ សម្រាប់​ការ​អនុវត្ត​ផ្នែក​នយោបាយ​ដែល​អាច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​ខ្លួន​ ដែល​អាច​សម្រេច​បាន​នៅ​ក្នុង​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ និង​មិន​បង្កើត​ឱ្យ​មាន​ឧបសគ្គ​ដល់​កំណើនសេដ្ឋកិច្ច​។​

ធនធានទិន្នន័យ (2)

មើល​ធនធានទិន្នន័យ - ​ការ​វិភាគ​អំពី​ ការ​ត្រៀមខ្លួន​របស់​កម្ពុជា​សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ បញ្ហា​ប្រឈម​ ឱ​កាស​ និង​ហិរញ្ញប្បទាន​​ (ភា​សា​អង់​គ្លេស​)

Additional Info

Field Value
ប្រភេទឯកសារ Analysis, discussion papers, and blogs
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ប្រធានបទ
  • Development policy and administration
  • Economic policy and administration
  • Multilateral development assistance
  • National government
  • Sustainable Development Goals
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

មិន​មាន​កំហិត​ការ​ចូល​ និង​ប្រើ​ប្រាស់​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ​។

កំណែ/បោះពុម្ពលើកទី 2015
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​.​ស​.​ក​)​

​អាសយដ្ឋាន​៖​ ផ្ទះ​លេខ​ ៩-១១​ វិ​ថី​ ៤៧៦​ សង្កាត់​ ទួល​ទំពូង​១​ ខណ្ឌ​ ចំការមន​ P.O.​ Box​ 855​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​ ទូរស័ព្ទ​៖​ +855​ (0)​ 23​ 214​ 152,​ ទូរសារ​៖​ +855​ (0)​ 23​ 216​ 009,​ អ៊ីមែល​៖​ info@ccc-cambodia.org,​ គេហទំព័រ​៖​ www.ccc-cambodia.org​

សហអ្នកនិពន្ធ (បុគ្គល) Ou Sivhuoch and Chheat Sreang
កន្លែងបោះពុម្ភផ្សាយ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា
អ្នកបោះពុម្ពផ្សាយ ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា
កាលបរិច្ឆេទបោះពុម្ព 2015
ការបង់លេខ ៥៤
ពាក្យគន្លឹះ Transition from MDGs to SDGs,SDG Localization,Development Financing
កាលបរិច្ឆេទផ្ទុកឡើង មីនា 17, 2018, 07:15 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 23, 2018, 04:51 (UTC)