-
ការវិភាគអំពី ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បញ្ហាប្រឈម ឱកាស និងហិរញ្ញប្បទាន (ភាសាខ្មែរ)
គោលដៅអភិវឌ្ឍន៍សហវត្សរ៍ (MDGs) ត្រូវបានបង្កើតឡើងជាមួយគោលបំណងសំខាន់បំផុតគឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពិភពលោកឱ្យបាន ៥០% នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៥។ របៀបវារៈនៃការអភិវឌ្ឍ ក្រោយគោលដៅអភិវឌ្ឍន៍សហវត្សរ៍ បានដាក់ចេញជាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នឹងបន្តដើម្បីសម្រេច/គោលដៅ (មិនសម្រេច) អភិវឌ្ឍន៍សហវត្សរ៍ ហើយតម្រូវឱ្យរដ្ឋាភិបាលទាំងអស់ រួមទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបានទស្សនៈវិស័យរបស់ប្រទេសនីមួយៗ លើការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានប្រកបដោយនិរន្តភាព។ របាយការណ៍ការស្រាវជ្រាវនេះបានបង្ហាញថា ប្រទេសកម្ពុជាមានសមត្ថភាពគ្រាន់បើជាងមុន តាមបែបផែនជាច្រើន លើការងារកៀរគរធនធាន មានការយល់ដឹងប្រសើរអំពីអ្វីដែលអាចសម្រេចបាន និងអ្វីដែលមិនអាចសម្រេចបាន (អាទិភាពទៅលើកំណើនសេដ្ឋកិច្ច និងមានតិចតួចទៅលើការងារអភិបាលកិច្ច) លើការងារអភិវឌ្ឍន៍ប្រទេស និងមានភាពជាម្ចាស់ច្រើនជាងមុនលើរបៀបវារៈអភិវឌ្ឍន៍នៅក្នុងស្ថានភាព ដែលដៃគូអភិវឌ្ឍន៍មិនមានការសម្របសម្រួលគ្នា និងមានការប្រកួតប្រជែង។ អាស្រ័យហេតុនេះនៅក្នុងបរិបទរបស់ខ្លួន ប្រទេសកម្ពុជាមានជំហរសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានប្រសើរជាងការអនុវត្តគោលដៅអភិវឌ្ឍន៍សហ្សសវត្សរ៍កម្ពុជា (CMDGs) កាលពី១៥ឆ្នាំមុន។ បញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសកម្ពុជា គឺការចរចារជាមួយស្ថាប័នអន្តរជាតិ សម្រាប់ការអនុវត្តផ្នែកនយោបាយដែលអាចឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តនូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន ដែលអាចសម្រេចបាននៅក្នុងស្ថានភាពរបស់ប្រទេសកម្ពុជា និងមិនបង្កើតឱ្យមានឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
Additional Information
Field | Value |
---|---|
Last updated | 17 មីនា 2018 |
Created | 17 មីនា 2018 |
ទម្រង់ | |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | ការវិភាគអំពី ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បញ្ហាប្រឈម ឱកាស និងហិរញ្ញប្បទាន (ភាសាខ្មែរ) |
ការពិពណ៌នា |
គោលដៅអភិវឌ្ឍន៍សហវត្សរ៍ (MDGs) ត្រូវបានបង្កើតឡើងជាមួយគោលបំណងសំខាន់បំផុតគឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពិភពលោកឱ្យបាន ៥០% នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៥។ របៀបវារៈនៃការអភិវឌ្ឍ ក្រោយគោលដៅអភិវឌ្ឍន៍សហវត្សរ៍ បានដាក់ចេញជាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នឹងបន្តដើម្បីសម្រេច/គោលដៅ (មិនសម្រេច) អភិវឌ្ឍន៍សហវត្សរ៍ ហើយតម្រូវឱ្យរដ្ឋាភិបាលទាំងអស់ រួមទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបានទស្សនៈវិស័យរបស់ប្រទេសនីមួយៗ លើការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានប្រកបដោយនិរន្តភាព។ របាយការណ៍ការស្រាវជ្រាវនេះបានបង្ហាញថា ប្រទេសកម្ពុជាមានសមត្ថភាពគ្រាន់បើជាងមុន តាមបែបផែនជាច្រើន លើការងារកៀរគរធនធាន មានការយល់ដឹងប្រសើរអំពីអ្វីដែលអាចសម្រេចបាន និងអ្វីដែលមិនអាចសម្រេចបាន (អាទិភាពទៅលើកំណើនសេដ្ឋកិច្ច និងមានតិចតួចទៅលើការងារអភិបាលកិច្ច) លើការងារអភិវឌ្ឍន៍ប្រទេស និងមានភាពជាម្ចាស់ច្រើនជាងមុនលើរបៀបវារៈអភិវឌ្ឍន៍នៅក្នុងស្ថានភាព ដែលដៃគូអភិវឌ្ឍន៍មិនមានការសម្របសម្រួលគ្នា និងមានការប្រកួតប្រជែង។ អាស្រ័យហេតុនេះនៅក្នុងបរិបទរបស់ខ្លួន ប្រទេសកម្ពុជាមានជំហរសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានប្រសើរជាងការអនុវត្តគោលដៅអភិវឌ្ឍន៍សហ្សសវត្សរ៍កម្ពុជា (CMDGs) កាលពី១៥ឆ្នាំមុន។ បញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសកម្ពុជា គឺការចរចារជាមួយស្ថាប័នអន្តរជាតិ សម្រាប់ការអនុវត្តផ្នែកនយោបាយដែលអាចឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តនូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន ដែលអាចសម្រេចបាននៅក្នុងស្ថានភាពរបស់ប្រទេសកម្ពុជា និងមិនបង្កើតឱ្យមានឧបសគ្គដល់កំណើនសេដ្ឋកិច្ច។ |
ភាសារបស់ធនធាន |
|