-
អនុក្រឹត្យលេខ ៣៣ ស្តីពីការកាត់ផ្ទៃដីទំហំ ៨១៧ ហិកតា ៤៦ អា និង ៧២ សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងកាត់ផ្ទៃដីទំហំ ១២ ហិកតា ៣២ អា និង ២៦ សង់ទីអា ចេញពីរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ទិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅ ស្ថិតក្នុងភូមិប៉ាងកិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី
អនុក្រឹត្យនេះកាត់ផ្ទៃដីទំហំ ៨១៧ ហិកតា ៤៦ អា និង ៧២ សង់ទីអា ចេញពីដែនគម្របព្រៃឈើ ឆ្នាំ២០០២ និងកាត់ផ្ទៃដីទំហំ ១២ ហិកតា ៣២ អា និង ២៦ សង់ទីអា ចេញពីរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់...
-
អនុក្រឹត្យលេខ ៤៣ ស្តីពីការកំណត់តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
អនុក្រឹត្យនេះកំណត់តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លេសាប ទំហំ ១៤ ៤២៨ ហិកតា ០១ អា (ដប់បួនពាន់បួនរយម្ភៃប្រាំបីហិកតា និងមួយអា) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
-
អនុក្រឹត្យលេខ ៣១ ស្តីពីការធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ លើផ្ទៃដីទំហំសរុប ១៩ ៦៣៥ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
អនុក្រឹត្យនេះធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋលើផ្ទៃដីទំហំសរុប ១៩ ៦៣៥ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-
អនុក្រឹត្យលេខ ២៩ ស្តីពីការកំណត់តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
អនុក្រឹត្យនេះកំណត់តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លេសាបទំហំ ១២១ ៤០២ហិកតា ៣២អា (មួយរយម្ភៃមួយពាន់បួនរយពីរហិកតា និងសាមសិបពីរអា) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
-
ប្រកាសអន្តរក្រសួងលេខ ៧៤០ សហវ.ប្រក ស្ដីពីការបង្កើតមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
ប្រកាសអន្តរក្រសួងនេះមានបំណងបង្កើតមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(ហៅកាត់ថា "មូលនិធិរ៉ែ") ក្រោមការគ្រប់គ្រង និងចាត់ចែង ដោយរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។
-
សារាចរលេខ ៣៦០ ស្តីពីនិតិវិធី និងដំណើរការនៃការទទួលពាក្យស្នើសុំ ការពីនិត្យ និងវាយតម្លៃ និងការឆ្លើយតបលើពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក (ធនធានរ៉ែ)
ដើម្បីជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្មរ៉ែនៅកម្ពុជា និងដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ ការផ្តល់អាជ្ញាបណ្ណស្វែងរុករកដល់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីស្វែងរុករកធ...
-
សេចក្តីសម្រេចលេខ ៦១ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
សេចក្តីសម្រេចនេះកំណត់ពីរបៀបរបបការងារ និងបែងចែកភារកិច្ចជូន នាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។
-
អនុក្រឹត្យលេខ ៥១ ស្តីពីការកាត់ឆ្វៀលដីទំហំ ៤៥៦ ហិកតា ១៣ អា ៩៥ សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងរក្សាទុកមួយចំណែកជាដីសាធារណៈរបស់រដ្ឋ
អនុក្រឹត្យនេះបង្ហាញពីការកាត់ឆ្វៀលដីទំហំ ៤៥៦ ហិកតា ១៣ អា ៩៥ សង់ទីអា ស្ថិតនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជន...
-
អនុក្រឹត្យលេខ ៥៤ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឃីនប្រ៊ីដ អ៊ិនធើណេសិនណល ព្រៃនប់
អនុក្រឹត្យនេះ បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឃីនប្រ៊ិដ អ៊ិនធើណេសិនណល ព្រៃនប់ ដែលមានទីតាំងស្ថិតនៅភូមិសំរុងក្រោម និងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-
អនុក្រឹត្យលេខ ៣២ ស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព និងការធ្វើអនុប្បយោគ លើផ្ទៃដីទំហំ ៩ ៩៦៨ (ប្រាំបួនពាន់ប្រាំបួនរយហុកសិបប្រាំបី) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុង
អនុក្រឹត្យនេះកំណត់ជាតំបន់គ្រប់គ្រង លើផ្ទៃដីទំហំ ៩ ៩៦៨ (ប្រាំបួនពាន់ប្រាំបួនរយហុកសិបប្រាំបី) ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកោះកុងទៅជាតំបន់ប...
-
អនុក្រឹត្យលេខ ៣៦ អនក្រ.បក ស្តីពីការកែសម្រួលបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ
អនុក្រឹត្យនេះកាត់ផ្ទៃដីចំនួន ០៤ទីតាំង មានផ្ទៃដីសរុបទំហំ ៧១.០៦៩ម២ (ចិតសិបមួយពាន់ សូន្យហុកសិបប្រាំបួន ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្...
-
ប្រកាសអន្តរក្រសួង លេខ១៧២&១៩១ ស្តីពីការកំណត់ថ្លៃ ចុះបញ្ជី ពាក្យសុំ(កម្រៃអាជ្ញាប័ណ្ណ) ការពន្យារបន្ត ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណធនធានរ៉ែ ឈ្នួលដីប្រចាំឆ្នាំនៃតំបន់សម្បទានសម្រាប់ធ្វើការសែ្វងរុករក និង/ឬធ្វើអាជីវកម្មធនធានរ៉ែ និងសួយសារធនធានរ៉ែ
ប្រកាសនេះបង្ហាញពី តម្លៃដែលរូបវ័ន្តបុគ្គល នីតិបុគ្គលដាក់ពាក្យសុំ ឬសម្បទាននិកដែលមានអាជ្ញាប័ណ្ណធនធានរ៉ែ ត្រូវបង់ថ្លៃជូនរដ្ឋតាមតារាងដែលបានកំណត់នៅក្នុងប្រកាស។
-
ប្រកាសលេខ៣៣៥ ស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ
សេចក្តីប្រកាសនេះ សម្រេចដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងអស់ដែលត្រូវបានបង្កើតឡើងដោយអនុលោមតាមច្បាប់ស្តីពីសមាគម និងអង្គការមិ...
-
សេចក្តីប្រកាសលេខ ១០៩ ស្តីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា
សេចក្តីប្រកាសនេះរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានសម្រេចអំពីសុពលភាពនៃអាណត្តិ ចំនួន ១២៥រូប ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី២១ ខ...
-
សេចក្តីប្រកាសព័ត៌មានលេខ ០១ ប្រកព ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
សេចក្តីប្រកាសព័ត៌មាននេះ ពិនិត្យនិងពិភាក្សាលើ៖ ១.) សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២.) សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ៣.) សេចក្តីព្រាងគោលនយោបាយគ្...
-
ប្រកាសលេខ៥៥៤ ស្តីពីការអនុញ្ញត្តិឲ្យក្រុមហ៊ុន SUNTRADING CO., Ltd ស្រាវជ្រាវរុករកធនធានរ៉ែនៅក្នុងតំបន់មេម៉ង់ ខេត្តមណ្ឌលគីរី
ក្រុមហ៊ុន SUNTRADING CO., Ltd ត្រូវបានអនុញ្ញត្តិឲ្យធ្វើការស្រាវជ្រាវរុករកធនធានរ៉ែ នៅក្នុងខេត្តមណ្ឌលគីរី ។ តំបន់នោះមានផ្ទៃក្រលា ៩៤គម២ ។ ផែនទីកូអ័រដនណេ មានចែងក្នុងប្រការ១ ហើយសេចក្...
-
អនុក្រឹត្យលខ១៦៨ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃស្រែពក
អនុក្រឹត្យនេះបានកែប្រែដែនជម្រកសត្វព្រៃស្រែពក ពីផ្ទៃដីទំហំ ៣៧២ ៩៧១ ហិកតា មកផ្ទៃដីទំហំ ៣៧២ ៧០៧ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
-
អនុក្រឹត្យលេខ១៦៧ ស្តីពីការកែប្រែតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង
អនុក្រឹត្យនេះ បានកែប្រែតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង ពីផ្ទៃដីទំហំ ១ ៥០០ហិកតា មកផ្ទៃដីទំហំ ១ ៤៩២ហិកតា សិ្ថតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
-
អនុក្រឹត្យលេខ១៦០ ស្តីពីការកែប្រែតំបន់ការពារទេសភាពអាងត្រពាំងថ្ម
អនុក្រឹត្យនេះ បានកែប្រែតំបន់ការពារទេសភាពអាងត្រពាងថ្ម ពីផ្ទៃដីទំហំ ១២ ៦៥០ហិកតា មកផ្ទៃដីទំហំ ២៤ ២១២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
-
អនុក្រឹត្យលេខ១៩៣ ស្តីពីការកែប្រែតំបន់ការពារទេសភាពបន្ទាយឆ្មារ
អនុក្រឹត្យនេះ បានកែប្រែតំបន់តំបន់ការពារទេសភាពបន្ទាយឆ្មារ ពីផ្ទៃដីទំហំ ៨១ ២០០ហិកតា មកផ្ទៃដីទំហំ ៨៤ ៨២៥ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។