-
ការសិក្សាពីការចូលរួមរបស់ជនជាតិដើមភាគតិចក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅក្នុងឃុំ ចំនួន ៨ ស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា
គម្រោងនេះស្វែងយល់ពីអ្វីដែលបានអនុវត្តនាពេលកន្លងមក និង អ្វីដែលអាចធ្វើបានសម្រាប់អនាគត ក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់។ ដើម្បីធ្វើការសិក្សានេះ វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KID) ធ្វើការសិក្សាពីកត្តាដែលជំរុញ និង រារាំងជនជាតិដើមភាគតិតក្នុងបោះឆ្នោត តាមរយៈបទសំភាសន៍នៅក្នុងសហគមន៍ជាច្រើន ដែលបានជ្រើសរើសធ្វើភាគសំណាក។ KID បានធ្វើការសន្មត់ថា ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសមានចំណេះដឹងលើការបោះឆ្នោត និងចេះភាសាខ្មែរតិចតួច ហេតុនេះហើយទើបពួកគេជួបប្រទះផលពិបាក និងចំនួនអ្នកបោះឆ្នោតមានចំនួនតិចជាងសហគមន៍ជនជាតិខ្មែរទូទៅ និងងាយរងគ្រោះក្នុងការទទួលឥទ្ធិពល។ KID បានរកឃើញថា ការរារាំងដែលបានសន្មត់ទុក មិនបានជះឥទ្ធិពលទៅលើចំនួនអ្នកទៅបោះឆ្នោតរបស់ជនជាតិដើមភាគតិច មានចំនួនតិចជាងសហគមន៍ខ្មែរធម្មតានោះទេ។ ទោះបីជាមិនបានស្គាល់ពីបេក្ខជន និងនិតិវិធីនៃការបោះឆ្នោតតាមរយៈសារព័ត៌មាន ប៉ុន្តែមានប្រជាជនច្រើនបានទៅបោះឆ្នោត។ ទិន្នន័យបានបង្ហាញថា ការជួបប្រជុំផ្ទាល់គឺជាវិធីសាស្ត្រដ៏ល្អសម្រាប់ការផ្តល់ព័ត៌មានទៅកាន់ជនជាតិដើមភាគតិច។ ទិន្នន័យនេះបានបញ្ជាក់ពីតម្រូវការនៃការអប់រំលើការបោះឆ្នោតជាពីរភាសា បញ្ហាយេនឌ័រ និងយុវជន។
Additional Information
Field | Value |
---|---|
Last updated | 18 មិថុនា 2015 |
Created | 18 មិថុនា 2015 |
ទម្រង់ | XML |
អាជ្ញាប័ណ្ណ | unspecified |
ឈ្មោះ | ការសិក្សាពីការចូលរួមរបស់ជនជាតិដើមភាគតិចក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅក្នុងឃុំ ចំនួន ៨ ស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា |
ការពិពណ៌នា |
គម្រោងនេះស្វែងយល់ពីអ្វីដែលបានអនុវត្តនាពេលកន្លងមក និង អ្វីដែលអាចធ្វើបានសម្រាប់អនាគត ក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់។ ដើម្បីធ្វើការសិក្សានេះ វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KID) ធ្វើការសិក្សាពីកត្តាដែលជំរុញ និង រារាំងជនជាតិដើមភាគតិតក្នុងបោះឆ្នោត តាមរយៈបទសំភាសន៍នៅក្នុងសហគមន៍ជាច្រើន ដែលបានជ្រើសរើសធ្វើភាគសំណាក។ KID បានធ្វើការសន្មត់ថា ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសមានចំណេះដឹងលើការបោះឆ្នោត និងចេះភាសាខ្មែរតិចតួច ហេតុនេះហើយទើបពួកគេជួបប្រទះផលពិបាក និងចំនួនអ្នកបោះឆ្នោតមានចំនួនតិចជាងសហគមន៍ជនជាតិខ្មែរទូទៅ និងងាយរងគ្រោះក្នុងការទទួលឥទ្ធិពល។ KID បានរកឃើញថា ការរារាំងដែលបានសន្មត់ទុក មិនបានជះឥទ្ធិពលទៅលើចំនួនអ្នកទៅបោះឆ្នោតរបស់ជនជាតិដើមភាគតិច មានចំនួនតិចជាងសហគមន៍ខ្មែរធម្មតានោះទេ។ ទោះបីជាមិនបានស្គាល់ពីបេក្ខជន និងនិតិវិធីនៃការបោះឆ្នោតតាមរយៈសារព័ត៌មាន ប៉ុន្តែមានប្រជាជនច្រើនបានទៅបោះឆ្នោត។ ទិន្នន័យបានបង្ហាញថា ការជួបប្រជុំផ្ទាល់គឺជាវិធីសាស្ត្រដ៏ល្អសម្រាប់ការផ្តល់ព័ត៌មានទៅកាន់ជនជាតិដើមភាគតិច។ ទិន្នន័យនេះបានបញ្ជាក់ពីតម្រូវការនៃការអប់រំលើការបោះឆ្នោតជាពីរភាសា បញ្ហាយេនឌ័រ និងយុវជន។ |
ភាសារបស់ធនធាន |
|