- 
                
        
  សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់ នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២១គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ មានករណីវិជ្ជមានថ្មីចំនួន ៣៦ ករណីនិងករណីជាសះស្បើយនៃកូវីដ-១៩ ចំនួន ៥៨ នៅកម្ពុជា។ ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ មាន ៩ករណីនៅរាជធានីភ្នំពេញ ២១ករណីនៅខេត្តកណ្ដាល និង៦ករណីផ្សេងទៀត ក្រសួងសុខាភិបាលនឹងជូនដំណឹងតាមក្រោយ។ ចំណែកឯអ្នកដែលបានជាសះស្បើយពីកូវី-១៩ គឺជាករណីដែលពាក់ព័ន្ធនឹងព្រឹត្តិការណថ្ងៃទី ២០ ខែកុម្ភៈ និងករណីនាំចូល ហើយអ្នកទាំងនេះត្រូវបានព្យាបាលអោយជាសះស្បើយចំនួន ៣២ករណីនៅរាជធានីភ្នំពេញ ២ករណីនៅខេត្តស្វាយរៀង ១៥ករណីនៅខេត្តព្រះសីហនុ និង៩ករណីនៅខេត្តកណ្ដាល។ 
Additional Information
| Field | Value | 
|---|---|
| Last updated | 18 មីនា 2021 | 
| Created | 18 មីនា 2021 | 
| ទម្រង់ | |
| អាជ្ញាប័ណ្ណ | License not specified | 
| ឈ្មោះ | សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់ នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២១ | 
| ការពិពណ៌នា | គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ មានករណីវិជ្ជមានថ្មីចំនួន ៣៦ ករណីនិងករណីជាសះស្បើយនៃកូវីដ-១៩ ចំនួន ៥៨ នៅកម្ពុជា។ ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ មាន ៩ករណីនៅរាជធានីភ្នំពេញ ២១ករណីនៅខេត្តកណ្ដាល និង៦ករណីផ្សេងទៀត ក្រសួងសុខាភិបាលនឹងជូនដំណឹងតាមក្រោយ។ ចំណែកឯអ្នកដែលបានជាសះស្បើយពីកូវី-១៩ គឺជាករណីដែលពាក់ព័ន្ធនឹងព្រឹត្តិការណថ្ងៃទី ២០ ខែកុម្ភៈ និងករណីនាំចូល ហើយអ្នកទាំងនេះត្រូវបានព្យាបាលអោយជាសះស្បើយចំនួន ៣២ករណីនៅរាជធានីភ្នំពេញ ២ករណីនៅខេត្តស្វាយរៀង ១៥ករណីនៅខេត្តព្រះសីហនុ និង៩ករណីនៅខេត្តកណ្ដាល។ | 
| ភាសារបស់ធនធាន | 
 |