Skip to content

Additional Information

Field Value
Last updated 7 តុលា 2017
Created 7 តុលា 2017
ទម្រង់ PDF
អាជ្ញាប័ណ្ណ unspecified
ឈ្មោះ របាយការណ៍វាយតម្លៃលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ នៅកម្ពុជា
ការពិពណ៌នា

របាយការណ៍វាយតម្លៃនេះ គឺផ្អែកទៅលើការតាមដាន និងពិនិត្យវាយតម្លៃរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ទៅលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ តាមរយៈបណ្តាញសង្កេតការណ៍របស់ខ្លួនចាប់ពីថ្នាក់ជាតិ រហូតដល់ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃំុ សង្កាត់ ដោយគ្របដណ្តប់ទាំង ១២,៨២៦ ការិយាល័យបោះឆ្នោត។ អ្នកសង្កេតការណ៍សម្រាប់រយៈពេលខ្លី និងវែង ប្រមាណជាជាង ១៥,០០០នាក់ ត្រូវបានបណ្តុះបណ្តាល និងដាក់ពង្រាយនៅតាមគោលដៅ នៅមុន និងក្រោយអំឡុងពេលនៃការបោះឆ្នោត ចាប់ពីការចុះឈ្មោះអ្នកបោះឆ្នោត រហូតដល់ការរាប់សន្លឹកឆ្នោត និងការដោះស្រាយបណ្តឹង។ របាយការណ៍ គូសបញ្ជាក់ពីការខ្វែងមតិគ្នាលើការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ជាពិសេសរវាងប្រជាពលរដ្ឋទូទៅ និងសហគមន៍អន្តរជាតិ និងសូម្បីតែក្នុងចំណោមសហគមន៍អន្តរជាតិខ្លួនឯងផងដែរ។ ប្រជាជនទូទៅយល់ថា ការបោះឆ្នោតនេះ មិនមានយុត្តិធម៌ពេញលេញទេ ដោយសារតែមាភាពមិនប្រក្រតីខ្លះ និងការបំភិតបំភ័យ។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុប ប្រទេសជប៉ុន និងប្រទេសអូស្រ្តាលី យល់ថា វាមានភាពយុត្តិធម៌គ្រប់គ្រាន់ ដោយកត់សម្គាល់ពីការផ្លាស់ប្តូរបន្តិចម្តងៗ ទៅរកប្រជាធិបតេយ្យ រីឯសហរដ្ឋអាមេរិក ថ្កោលទោសលើដំណើរការបោះឆ្នោត ដោយសារតែបរិយាកាសបំភិតបំភ័យ និង គុណសម្បត្តិអយុត្តិធម៌ក្តោបក្តាប់ដោយគណបក្សប្រជាជនកម្ពុជា។

ភាសារបស់ធនធាន
  • ភាសាអង់គ្លេស