Skip to content

របាយការណ៍វាយតម្លៃលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ នៅកម្ពុជា

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

របាយការណ៍វាយតម្លៃនេះ គឺផ្អែកទៅលើការតាមដាន និងពិនិត្យវាយតម្លៃរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ទៅលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ តាមរយៈបណ្តាញសង្កេតការណ៍របស់ខ្លួនចាប់ពីថ្នាក់ជាតិ រហូតដល់ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃំុ សង្កាត់ ដោយគ្របដណ្តប់ទាំង ១២,៨២៦ ការិយាល័យបោះឆ្នោត។ អ្នកសង្កេតការណ៍សម្រាប់រយៈពេលខ្លី និងវែង ប្រមាណជាជាង ១៥,០០០នាក់ ត្រូវបានបណ្តុះបណ្តាល និងដាក់ពង្រាយនៅតាមគោលដៅ នៅមុន និងក្រោយអំឡុងពេលនៃការបោះឆ្នោត ចាប់ពីការចុះឈ្មោះអ្នកបោះឆ្នោត រហូតដល់ការរាប់សន្លឹកឆ្នោត និងការដោះស្រាយបណ្តឹង។ របាយការណ៍ គូសបញ្ជាក់ពីការខ្វែងមតិគ្នាលើការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ជាពិសេសរវាងប្រជាពលរដ្ឋទូទៅ និងសហគមន៍អន្តរជាតិ និងសូម្បីតែក្នុងចំណោមសហគមន៍អន្តរជាតិខ្លួនឯងផងដែរ។ ប្រជាជនទូទៅយល់ថា ការបោះឆ្នោតនេះ មិនមានយុត្តិធម៌ពេញលេញទេ ដោយសារតែមាភាពមិនប្រក្រតីខ្លះ និងការបំភិតបំភ័យ។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុប ប្រទេសជប៉ុន និងប្រទេសអូស្រ្តាលី យល់ថា វាមានភាពយុត្តិធម៌គ្រប់គ្រាន់ ដោយកត់សម្គាល់ពីការផ្លាស់ប្តូរបន្តិចម្តងៗ ទៅរកប្រជាធិបតេយ្យ រីឯសហរដ្ឋអាមេរិក ថ្កោលទោសលើដំណើរការបោះឆ្នោត ដោយសារតែបរិយាកាសបំភិតបំភ័យ និង គុណសម្បត្តិអយុត្តិធម៌ក្តោបក្តាប់ដោយគណបក្សប្រជាជនកម្ពុជា។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - របាយការណ៍វាយតម្លៃលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ នៅកម្ពុជា

Additional Info

Field Value
ប្រភេទឯកសារ Advocacy and promotional materials
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ប្រធានបទ
  • Elections
  • Government
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ unspecified
ទំនាក់ទំនង

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) អាសយដ្ឋាន៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ ២៣ ៨៨ ៤១ ៥០/១២ ៩៤២ ០១៧៩ ទូរសា: +៨៥៥ ២៣ ៨៨ ៣៧ ៥០ សារអេឡិចត្រូនិច: comfrel@online.com.kh ឬ comfrel@comfrel.org គេហទំព័រ៖http://comfrel.org/

អ្នកនិពន្ធ (ជាស្ថាប័ន) COMFREL
កន្លែងបោះពុម្ភផ្សាយ រាជធានីភ្នំពេញ
អ្នកបោះពុម្ពផ្សាយ ខុមហ្វ្រែល
កាលបរិច្ឆេទបោះពុម្ព 2003
ការបង់លេខ ៨០
កាលបរិច្ឆេទផ្ទុកឡើង តុលា 7, 2017, 17:28 (UTC)
កាលបរិច្ឆេទកែប្រែ តុលា 7, 2017, 18:05 (UTC)