[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងវារីអគ្គិសនីសេសានក្រោមទី២ ក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា
បោះពុម្ពផ្សាយដោយ៖ Open Development Cambodia
ធនធានទិន្នន័យ (21)
មើលធនធានទិន្នន័យ - បញ្ជីមាតិកា
Additional Info
Field | Value |
---|---|
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ) |
|
ប្រធានបទ |
|
ប្រភេទឯកសារ | Environmental Impact Assessment |
ភាគីនៃកិច្ចព្រមព្រៀង |
|
អង្គភាពរដ្ឋាភិបាល (ច្រើន) |
|
អាជ្ញាប័ណ្ណ |
No license given |
សិទ្ធិ | Unclear copyright |
កំហិតនៃការចូល និងប្រើប្រាស់ |
ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។ |
កំណែ/បោះពុម្ពលើកទី | 1 |
ភាសារបស់ឯកសារ |
|
ខេត្ត (ច្រើន) |
|
ព័ត៌មានជាអំនះអំនាងនៃព័ត៌មាន |
ទិន្នន័យមេត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២។ សម្រាប់ចម្ងល់នានា សូមទាក់ទងមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ អាសយដ្ឋាន៖ផ្ទះលេខ ២៣B ផ្លូវ ៦០៦ សង្កាត់បឹងកក់ទីពី ខណ្ឌទួលគោក ភ្នំពេញ កម្ពុជា ១២១៥២។ ទូរស័ព្ទ៖ +៨៥៥ ២៣២២១១៦៤ អ៊ីមែល៖ contact@opendevecam.net គេហទំព័រ៖ https://opendevelopmentcambodia.net/ |
ទំនាក់ទំនង |
ឃី ខនសាល់ធេន (ខេមបូឌា) អាសយដ្ឋាន៖ មជ្ឍមណ្ឌលភ្នំពេញ អគារ F ជាន់ទី៦ បន្ទប់ ៦៨៤ មហាវិថីព្រះសីហនុ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ |
រយៈពេលនៃកិច្ចព្រមព្រៀង | 100.0 |
ឯកតានៃរយៈពេលកិច្ចព្រមព្រៀង | ឆ្នាំ |
កាតព្វកិច្ចរបស់ភាគីនៅក្នុងការអនុវត្តគម្រោង |
គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ |
សេចក្តីសង្ខេបការបង្កើតការងារ |
ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០។ |
ចំនួនការងារដែលបានបង្កើត | 9500.0 |
កាតព្វកិច្ចការពារបរិស្ថាន |
វិធានការកាត់បន្ថយដែលគួរធ្វើរួមមាន៖ -កាត់បន្ថយផ្ទៃអាងឱ្យបានច្រើនតាមដែលអាចធ្វើបានតាមរយៈការកាត់បន្ថយកំពស់ទំនប់ឱ្យបានច្រើនតាមដែលធ្វើបាន -ផ្តល់ទីតាំងតំបន់តាំងទីលំនៅថ្មីឱ្យបានសមរម្យដែលស្ថិតនៅឆ្ងាយពីតំបន់ទីជំរកសំខាន់ៗ -ផ្ដល់សំណងឱ្យបានគ្រប់គ្រាន់ដល់ប្រជាជននៅតាមដងទន្លេដែល ជាពិសេសនឹងទទួលរងការបាត់បង់ដីដែលជាលទ្ធផលរបស់ទំនប់ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំនេះអាចធ្វើឡើងក្នុងន័យនៃការផ្តួចផ្តើមកែលំអជីវភាព -ពិនិត្យតាមដានទឹកឱ្យបានម៉ត់ចត់ទាំងបរិមាណ និងគុណភាពពីទំនប់ដើម្បីធានាបាននូវបរិមាណ និងគុណភាពរបស់ទឹកថាគ្រប់គ្រាន់ដល់សុខភាពអ្នកប្រើប្រាស់ទឹកនៅខាងក្រាមខ្សែទឹកមិនឱ្យមានផលប៉ះពាល់អាក្រក់ និងរក្សាបានអេកូឡូស៊ីរបស់ទន្លេ ហើយផ្ដល់វិធានការសំណងប្រសិនបើទំនប់បណ្តាលឱ្យប៉ះពាល់ដល់សុខភាពអេកូឡូស៊ីដែលជាលទ្ធផលនៃភាពខ្សត់ខ្សោយគុណភាព ឬបរិមាណទឹកចេញពីទំនប់ -ធ្វើឱ្យប្រាកដថាចរាចរណ៍ដែលទាក់ទងទៅនឹងគំរោងគោរពតាមច្បាប់ផ្លូវថ្នល់ និងភាពខូចខាតចំពោះផ្លូវថ្នល់ត្រូវបានជួសជុលយ៉ាងលឿន -ធ្វើឱ្យប្រាកដថាទំនប់ត្រូវបានសាងសង់ធនទៅនឹងរញ្ជួយដី ដូចនេះវាមិនបាក់ស្រុតនៅក្នុងព្រឹត្តិការដែលមានរញ្ជួយដី -ធានាឱ្យបានថាការងារសាងសង់ត្រូវចាប់ផ្ដើមនៅពេលដោះមីនរួចរាល់សាច់បាច់ -ផ្តល់វិធានការសំណងសម្រាប់ការបាត់បង់ដើមឈើ និងយុទ្ធការផ្លាស់ប្តូរអាកាសធាតុដោយការដាំដើមឈើឡើងវិញឱ្យសមមមូលទៅនឹងប្រភេទ និងចំនួនដែលបាត់បង់ -ធ្វើសហប្រតិបត្តិការជាមួយអ្នកប្រតិបត្តិការទំនប់ផ្សេងទៀតនៅក្នុងតំបន់រងទឹកភ្លៀង ដើម្បីកាត់បន្ថយ និងគ្រប់គ្រងផលប៉ះពាល់រួមរបស់ទំនប់។ |
ការការពារសង្គម និង វប្បធម៌ |
វគ្គបណ្តុះបណ្តាលសមស្រប ឬជំនាញថ្មី ឬការស្រោចស្រង់ចំណូលឡើងវិញ នឹងត្រូវផ្តល់ជូនប្រជាជនក្នុងតំបន់ (អ្នកបើកបរទូក និងអ្នកនេសាទ) ។ សំណងអាចត្រូវបានផ្តល់ជូនក្នុងកម្មវិធីពង្រឹងជីវភាពដូចជាការកសាងសមត្ថភាពអាជីព ការផ្តល់មូលនិធិអាជីវកម្មខ្នាតតូច និងកម្មវិធីគាំទ្រកសិកម្មជាដើម។ |
សង្ខេបមូលនិធិបរិស្ថាន |
ក្រុមហ៊ុនគ្រោងផ្ដល់មូលនិធិបរិស្ថានប្រចាំឆ្នាំចំនួន ០,៥ លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបង់ជារៀងរាល់ឆ្នាំជូនទៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទូទាត់សំណងលើព្រៃឈើ និងជម្រកសត្វព្រៃដែលបាត់បង់ដោយសារគម្រោង។ ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើនឹងប្រើប្រាស់មូលនិធិនេះ ដើម្បីគាំទ្រកម្មវិធីអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះ។ មូលនិធិបរិស្ថាននេះនឹងត្រូវបង់នៅក្នុងអំឡុងពេលប្រតិបត្តិការគម្រោងទាំងមូល។ |
គម្រោងពាក់ព័ន្ធ | |
ឈ្មោះឯកសារយោងរក្សាទុក | Draft_EIA_Lower_Sesan2_Hydropower__00.10.2008.pdf |
ពាក្យគន្លឹះ | Lower Sesan II,Lower Sesan 2,Hydropower dam,Stung Treng |
កំណត់សម្គាល់កិច្ចសន្យាបើកទូលាយ | ocds-miumsd-6ed5a648-a3d4-4dcd-8ba8-cfda3b1ebbeb |
កាលបរិច្ឆេទផ្ទុកឡើង | កញ្ញា 7, 2022, 08:17 (UTC) |
កាលបរិច្ឆេទកែប្រែ | តុលា 5, 2022, 07:06 (UTC) |