Skip to content

Additional Information

Field Value
Last updated 7 កញ្ញា 2022
Created 7 កញ្ញា 2022
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សង្ខេបប្រតិបត្តិ
ភាសារបស់ធនធាន
  • ភាសាខ្មែរ
ការពិពណ៌នា

គម្រោង​នេះ​អាច​មាន​អនុភាព​ផលិត​ថាមពល​អ​គិ្គ​ស​នី​បាន​ ៤០០​ មេ​ហ្កា​វ៉ា​ត់​ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ខេត្ត​នៅ​ជុំវិញ​ និង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។​ គម្រោង​នេះ​ គឺជា​ប្រភេទ​ប្រតិបត្តិការ​ និង​ផ្ទេរ​ (BOT)​ ហើយ​ចំណាយ​ទុន​វិនិយោគ​ចំនួន​ ៨១៦,២៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ ប្រវែង​ទំនប់​ទឹក​គឺ​ ៨​ គីឡូម៉ែត្រ​ ដោយ​មាន​កម្ពស់​ ៨៣​ ម៉ែត្រ​ពីលើ​នីវ៉ូទឹក​សមុទ្រ​ និង​ប្រហែល​ ៤០​ ម៉ែត្រ​ពីលើ​ទន្លេ​។​ មាន​ទួ​រ​ប៊ី​ន​ចំនួន​ ៥​ ដែល​មាន​សមត្ថភាព​ ៨០​ មេ​ហ្គា​វ៉ា​ត់​។​ ទន្លេសេសានក្រោមទី២ នៅស្រុកសេសាន​ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ប្រហែល២០ គម ផ្នែកខាងកើតទីរួមខេត្តស្ទឹងត្រែង ប្រហែល ៤៥០គម ភាគឦសាន នៃទីក្រុងភ្នំពេញ ប្រហែល ៦០គម ពី ព្រំប្រទល់ប្រទេសឡាវ និង ប្រហែល ១៥០គម ពីព្រំប្រទល់ប្រទេស វៀតណាម ។ ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា៖​ ១.ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គសនី ៤០០ MW និងសរុបថាមពល ១៩៥៣.៩ GWh។ ២.​ ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន​ វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ ៣.ការងារ៖​ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ​២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០។ ៤.ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គីសនី នេសាទកំសាន្ត។ ៥.ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ ។៦.សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម​/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ។