Skip to content

បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពីក្រុមហ៊ុន Cambodia Airports ស្តីអំពីទំនួលខុសត្រូវសង្គម

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ក្រោម​ភាពជាដៃគូ​រវាង​រដ្ឋ​និង​ឯកជនដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួល​បាន​សម្បទានវិនិយោគ​លើ​ការ​អភិវឌ្ឍ​ និង​ការ​គ្រប់​គ្រង​បណ្តាញ​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ​នៅ​រាជធានីភ្នំពេញ និង​នៅ​ក្រុង​សៀមរាប ដែល​ជា​ទឹក​ដី​​​ឧទ្យាន​បុរាណវិទ្យា​អង្គរ បេតិកភណ្ឌ​ពិភពលោក​នៃអង្គការ​យូណេស្កូ​ និង​នៅ​ក្រុងព្រះសីហនុ​ ដែល​ជាទីក្រុង​ឆ្នេរ​និង​​កំពង់ផែ​សមុទ្រ​​។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មាន​ភាគហ៊ុន​ពីរ គឺ​ក្រុម​ហ៊ុន VINCI Airports របស់​បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែល​ជា​ក្រុម​ហ៊ុន​រកស៊ីចូលហ៊ុនគ្នា​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានពាណិជ្ជនាម​ជា​អក្សរកាត់​ថា SCA (Société Concessionnaire des Aéroports) ដែល​ជាឈ្មោះស្រប​ច្បាប់។ នៅ​ក្នុង​ឆ្នាំ​២០១៧ អ្នក​​ដំណើរ​ឆ្លង​កាត់​អាកាស​យានដ្ឋានអន្តរជាតិ​​ទាំង​អស់​របស់​កម្ពុជា​មាន​ចំនួន​សរុប ៨,៨លាននាក់ ដោយ​ក្នុង​នោះ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​សៀមរាប​ទទួល​បាន​ចំនួន ៤,២លាន​នាក់​ស្មើគ្នា។ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​​ព្រះសីហនុចាប់​ផ្តើម​ដំណើរ​ការ​ឈរ​លើមូលដ្ឋាន​​ទាប ​ប៉ុន្តែ មាន​​កំណើន​លេខ​បីខ្ទង់ រហូត​ដល់​មាន​អ្នក​ដំណើរ​ចំនួន ៣៣៨០០០នាក់​ ឆ្លងកាត់​នៅ​ក្នុង​ឆ្នាំ​២០១៧។ អាកាស​យានដ្ឋាន​ទាំង​បីនេះ​បម្រើ​គោលដៅ​ហោះ​ហើរ​ជាង​៥៥​គោលដៅ ហើយ​ស្វាគមន៍​ការ​ហោះហើរទៀងទាត់​ជាង ៧០០ជើង​ ក្នុង​មួយ​សប្តាហ៍។ ក្នុង​នាម​ជាក្បាល​ម៉ាស៊ីន​ទាញ​​ឲ្យ​​​សេដ្ឋកិច្ច​​កម្ពុជា​មាន​កំណើន អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ទាំង​បីបាន​រួម​​ចំណែករហូត​ដល់​ទៅ ១៧%​នៃ​​ផ.ស.ស​ របស់​កម្ពុជា ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥។ មាន​ការ​ងារ​ជាង ១,៧លាន​ការងារ ឬ​តំណាង​ឱ្យ​២០%នៃ​កម្លាំងពលកម្មសរុប ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ទាំង​បីនេះ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពីក្រុមហ៊ុន Cambodia Airports ស្តីអំពីទំនួលខុសត្រូវសង្គម

Additional Info

Field Value
ប្រភេទឯកសារ Advocacy and promotional materials
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ចំណងជើងខ្លី (ចំណងជើងផ្សេងទៀត) Cambodia Airports
ប្រធានបទ Social development
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ

No license given

ទំនាក់ទំនង

Cambodia Airports pnhllxh@cambodia-airports.aero General +855 (0)23 862 800 Lost & Found +855 (0)23 862 803

អ្នកនិពន្ធ (ជាស្ថាប័ន) Cambodia Airports
កន្លែងបោះពុម្ភផ្សាយ កម្ពុជា
អ្នកបោះពុម្ពផ្សាយ Cambodia Airports
កំណត់សំគាល់ទូទៅង

តំណទៅកាន់ប្រភពដើម៖ https://corp.cambodia-airports.aero/en/page-content/social-responsibility-csr តំណទៅកាន់បណ្ណសារគេហទំព័រ៖ https://web.archive.org/web/20230321024416/https://corp.cambodia-airports.aero/en/page-content/social-responsibility-csr

ឈ្មោះឯកសារយោងរក្សាទុក Cambodia_Airports_CSR__00.00.2023.pdf
ពាក្យគន្លឹះ Cambodia Airports,CSR
កាលបរិច្ឆេទផ្ទុកឡើង មីនា 21, 2023, 09:57 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 14, 2023, 02:18 (UTC)