Skip to content

ឯកសារ​ក្រប​ខណ្ឌ​គោលនយោបាយ​ស្តី​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃគម្រោងនិរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ឯកសារក្របខណ្ឌគោលនយោបាយពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​​ (RPF) នេះ គឺសម្រាប់សំណើរគម្រោងនិរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​ (CSLEP) ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់លទ្ធភាពហិរញ្ញប្បទានដែលផ្តល់ដោយធនាគារពិភពលោក។ ដោយសារតែការអនុវត្តគម្រោង (CSLEP) អាចនឹងពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ឧ. ការកែលម្អផ្លូវជនបទនានា) និងការសាងសង់បរិក្ខាអេកូទេសចរណ៍នានា សក្តានុពលសម្រាប់ផលប៉ះពាល់លើដី ឬដីមានអចលទ្រព្យនឹងកើតមាន។ ដូច្នេះហើយ គោលនយោបាយរបស់ធនាគារពិភពលោកស្តីពីការដោះស្រាយផលប៉ះពាល់ដោយមិនស្ម័គ្រចិត្ត (OP/BP៤.១២) ត្រូវបានរាប់បញ្ជូល ហើយស្តង់ដានីតិវិធីប្រតិបត្តិ (SOP) សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ត្រូវបានអនុវត្តន៍។ យ៉ាងណាមិញ ដោយដារតែទីតាំងជាក់លាក់នៃអនុគម្រោងនៅមិនទាន់បានដឹងរហូតទាល់មានដំណើរការអនុវត្តគម្រោង ដូច្នេះឯកសារក្របខណ្ឌគោលនយោបាយពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​​ (RPF) ត្រូវបានរៀបចំ ដែលផ្តល់នូវភាពលម្អិតសម្រាប់ការរៀបចំ និងការអនុវត្តន៍នៅតំបន់/ការដ្ឋានជាក់លាក់នៃផែនការសកម្មភាពដោះស្រាយផលប៉ះពាល់ (RAPs) នៅពេលដែលទីតាំងនោះត្រូវបានកំណត់។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - ឯកសារ​ក្រប​ខណ្ឌ​គោលនយោបាយ​ស្តី​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃគម្រោងនិរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​

Additional Info

Field Value
ប្រភេទឯកសារ Issue and policy briefs
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
ចំណងជើងខ្លី (ចំណងជើងផ្សេងទៀត) ឯកសារ​ក្រប​ខណ្ឌ​គោលនយោបាយ​ស្តី​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​​
ប្រធានបទ
  • Environmental and biodiversity protection
  • Government
  • Infrastructure
  • Land and housing rights and evictions
  • Tourism
  • World Bank
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Unclear copyright
កំហិតនៃការចូល និងប្រើប្រាស់

ការ​ចូល​មក​កាន់​គេហទំព័រ​នេះ​ ឬ​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​ អ្នក​ទទួលស្គាល់​ថា​អ្នកមាន​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ លើ​ការ​ពឹងផ្អែក​ លើ​គ្រប់​ព័ត៌មាន​ផ្តល់​ឱ្យ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​យល់ព្រម​ថា​អ្នក​នឹង​មិន​បង្ករ​ អន្តរាយ​ ឬ​ ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ពី​បុគ្គល​ ឬ​អង្គភាព​ពាក់ព័ន្ធ​នឹង​ការ​ អភិវឌ្ឍ​ទម្រង់​ និង​ខ្លឹមសារ​របស់​គេហទំព័រ​នេះ​ សម្រាប់​រាល់​ការ​បាត់បង់​ ការ​ខូច​ ប្រយោជន៍​ ឬ​ អន្តរាយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​។​

កំណែ/បោះពុម្ពលើកទី Revised
អាជ្ញាប័ណ្ណ

No license given

ទំនាក់ទំនង

ក្រសួងបរិស្ថាន

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនង អ៊ីមែល៖ info@moe.gov.kh, ទូរស័ព្ទ៖ (+855) 23 213 908, (+855) 23 220 369, ទូរសារ៖ 023 212 540។

សហនិពន្ធ (ជាស្ថាប័ន) ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ
កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ, កម្ពុជា
អ្នកបោះពុម្ពផ្សាយ ក្រសួងបរិស្ថាន
កាលបរិច្ឆេទបោះពុម្ព 2020
ការបង់លេខ ៦៥
កំណត់សំគាល់ទូទៅង

​គម្រោងនិរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិកម្ពុជា​ ​ជា​គម្រោង​ឥណទាន​សម្បទាន​របស់​ធនាគារពិភពលោក​មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​​ ៧ ​នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ ស្វែង​យល់លម្អិត​បន្ថែម​អំពី​គម្រោង​៖ https://projects.worldbank.org/en/projects-operations/project-detail/P165344?lang=en

ឈ្មោះឯកសារយោងរក្សាទុក Resettlement_Policy_Framework_CSLEP__00.02.2020.pdf
ពាក្យគន្លឹះ Resettlement Policy Framework (RPF),Cambodia Sustainable Landscape and Ecotourism Project,CSLEP,SLEPC,Ecotourism
កាលបរិច្ឆេទផ្ទុកឡើង មីនា 13, 2020, 08:48 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 13, 2020, 08:50 (UTC)