Skip to content

ទិន្នន័យ GPS អំពីទីតាំងគម្រោងទំនប់វារីអគ្គិសនីកំចាយ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

គម្រោងអភិវឌ្ឍន៍វារិអគ្គិសនីកំចាយត្រូវបានចុះកិច្ចសន្យាអភិវឌ្ឍន៍សម្រាប់រយៈពេល ៤៤ឆ្នាំ រាប់ទាំងរយៈពេលសាងសង់ ៤ឆ្នាំដោយក្រុមហ៊ុនSinohydro Kamchay Hydroelectric Co,Ltd.។ តាមផែនការ ការសាងសង់គម្រោងនេះ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១។ ចាប់ផ្តើមដំណើរការទាំងស្រុងគិតពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១១។ ទីតាំងគម្រោងស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្តកំពត ក្នុងស្រុកទឺកឈូ ត្រង់ចន្លោះខ្សែស្របទី១០º៤០.១៤៤´ និង១០º៤៩.៤៩៦´ នៃរយៈទទឹងខាងជើង និងខ្សែបណ្តោយទី ១០៤º០៤.៦៦៧´ និង ១០៤º០៨.៦៦៣´ នៃរយៈបណ្តោយខាងកើត។ ទីតាំងទំនប់ទី១ មានចំងាយប្រមាណ ៤.៥ គីឡូម៉ែត្រ ពីលើតំបន់ទេសចរណ៍ធម្មជាតិទឹកឈូ ហើយទំនប់ទី២ មានចំងាយប្រមាណ ៣០០ ម៉ែត្រពីលើតំបន់ទឹកឈូ។ ទីតាំងរបស់កម្រោងបញ្ជាក់កាន់តែច្បាស់ក្នុងផែនទីចង្អុលទីតាំងដែលមានភ្ជាប់(UTM, Zone 48, Datum Indian 1960)។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - Kamchay Dam: GPS Coordinate

Additional Info

Field Value
ប្រភេទឯកសារ Profiles - Geographical areas and sites
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ CC-BY-SA-4.0
អ្នកនិពន្ធ (ជាស្ថាប័ន) SAWAC Consultants for Development
ឈ្មោះឯកសារយោងរក្សាទុក EIA_Kamchay_Dam_GPS__23.02.2006.pdf
កាលបរិច្ឆេទផ្ទុកឡើង កុម្ភៈ 29, 2016, 02:44 (UTC)
កាលបរិច្ឆេទកែប្រែ កក្កដា 14, 2016, 05:59 (UTC)