Skip to content

ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកកម្ពុជាឆ្នាំ២០១៩ ត្រូវបានដឹកនាំប្រតិបត្តិការដោយវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ។ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ គឺជាជំរឿនលើកទី៤ នៅក្នុងការធ្វើជំរឿនជាបន្តបន្ទាប់នៅព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ហើយរបាយការណ៍នេះបង្ហាញពីលទ្ធផលចុងក្រោយដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ។ តារាងទិ​ន្នន័យរួមមាន លំអិតអំពីចំនួនប្រជាជនសរុប អត្រាកំណើនប្រចាំឆ្នាំ និងការបែងចែកប្រជាជន និងដង់ស៊ីតេប្រជាជន រចនាសម្ព័ន្ធអាយុ និងអាពាហ៍ពិពាហ៍ អក្ខរភាព និងការអប់រំ កម្លាំងពលកម្ម និងការងារ លទ្ធភាពបង្កើតកូន មរណភាព ការផ្លាស់ប្តូរលំនៅដ្ឋាន ពិការភាព និងស្ថានភាពគ្រួសារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះសម្បែង។

ធនធានទិន្នន័យ (6)

មើល​ធនធានទិន្នន័យ - ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ របាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ (ខ្មែរ)

Additional Info

Field Value
ប្រភេទឯកសារ Reports, journal articles, and research papers (including theses and dissertations)
ភាសារបស់ឯកសារ
  • ភាសាអង់គ្លេស
  • ភាសាខ្មែរ
ប្រធានបទ
  • Censuses
  • Population
  • Population and censuses
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែកលើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1.0
អាជ្ញាប័ណ្ណ

No license given

ទំនាក់ទំនង

វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ នៃ​ក្រសួងផែនការ​

​អាសយដ្ឋាន​៖​ អាគារ​ C,​ E​ នឹង​ F​ #៣៨៦​ មហាវិថី​ ព្រះ​មុន្នី​វង្ស​,​ សង្កាត់​ បឹង​កេងកង​ទី​១,​ ខណ្ឌ​ ចំការមន​,​ រាជធានី​ភ្នំពេញ​។​ ទូរស័ព្ទ​៖​ ៨៥៥-២៣-២១៩៩២២;​ ៨៥៥-២៣-២១៩៩២១​ (DG);​ ៨៥៥-២៣-២២០០៧៧,​ អ៊ី​ម៉ែ​ល​៖​ info@nis.gov.kh,​ គេហទំព័រ​៖​ www.nis.gov.kh។

កន្លែងបោះពុម្ភផ្សាយ ភ្នំពេញ
អ្នកបោះពុម្ពផ្សាយ វិទ្យាស្ថានជាតិស្ថិតិ
កាលបរិច្ឆេទបោះពុម្ព 2021
ឈ្មោះឯកសារយោងរក្សាទុក Final_Population_Census__2019.pdf
ពាក្យគន្លឹះ Census2019,Final population census,Final report
កាលបរិច្ឆេទផ្ទុកឡើង មករា 27, 2021, 02:04 (UTC)
កាលបរិច្ឆេទកែប្រែ សីហា 25, 2022, 10:05 (UTC)