Skip to content

កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាឧបករណ៍ការងារ គតិយុត្តដ៏មាន​សារៈសំខាន់​​សម្រាប់​ជំរុញ​ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដូចជាការគាំទ្រដល់បរិវត្តកម្មឌីជីថល តាមរយៈការផ្តល់វិភាគទានដល់ការធ្វើនិយ័តកម្ម, ការបញ្ជ្រាប ការយល់ដឹង​និង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​និង​សក្តិសិទ្ធិភាព​នៃ​ការអនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋានគតិយុត្ត។ កម្រងនេះត្រូវបាន​រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែល​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​សេនាធិការ ដោយ​ប្រមូលផ្តុំ​ច្បាប់​និង​លិខិត​បទដ្ឋានគតិយុត្តជាធរមាន​ដែល​ជា​អត្ថបទ​ច្បាប់ដើម​ ពាក់ព័ន្ធ​នឹងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រកប​ដោយ​តក្ក​វិជ្ជាគតិយុត្ត ផ្អែក​លើ​មូលដ្ឋាន​កម្មវត្ថុ គតិយុត្ត​និង ​ឋានានុ-ក្រម​គតិយុត្ត និង​ការគិតគូរ​យ៉ាង​ល្អិតល្អន់​អំពី​ស្ថានភាព​ធរមាន​ប្បញ្ញត្តិ ដែល​ក្នុង​នោះ​មាន ការប្រើប្រាស់​វិធីសាស្ត្រ​ដែល​សិក្សាស្រាវជ្រាវ​ពី​ឧត្តមានុវត្តន៍ជាតិនិង​អន្តរជាតិ ​ព្រម​ទាំង​ប្រតិបត្តិ​ផងដែរ​ នូវ​អភិក្រម ៣ ​ប្រការ ​របស់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ឧបនាយករដ្ឋមន្ត្រី ​គឺ “ការចាប់យក (Adoption), ការកែសម្រប (Adaptation) និងការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)” សំដៅធ្វើឱ្យកម្រងនេះក្លាយជាឯកសាររស់ ដែលងាយធ្វើបច្ចុប្បន្នកម្មនិងងាយប្រើប្រាស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។

ធនធានទិន្នន័យ (3)

មើល​ធនធានទិន្នន័យ - កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ [ផ្នែកទី០១]

Additional Info

Field Value
ប្រភេទឯកសារ Books and book chapters
ភាសារបស់ឯកសារ
  • ភាសាខ្មែរ
ចំណងជើងខ្លី (ចំណងជើងផ្សេងទៀត) កម្រងបទប្បញ្ញត្តិគតិយុត្ត FinTech
ប្រធានបទ
  • Banking and financial services
  • Economy and commerce
  • Laws and regulations
  • Technologies
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

កំណែ/បោះពុម្ពលើកទី 1
អាជ្ញាប័ណ្ណ

No license given

ទំនាក់ទំនង

មជ្ឈមណ្ឌលបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​​នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.

អាសយដ្ឋាន៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១០), មហាវិថីអូស៊ីអាយស៊ី, ១២១១០, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ អ៊ីមែល៖ fintechcenterfsa@gmail.com លេខទូរសព្ទ៖ +៨៥៥ ៨៩ ៧០២ ២០៧

អ្នកនិពន្ធ (ជាស្ថាប័ន) អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
អ្នកបោះពុម្ពផ្សាយ អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
កាលបរិច្ឆេទបោះពុម្ព 2025
ការបង់លេខ 7090
កំណត់សំគាល់ទូទៅង

តំណទៅកាន់ប្រភពដើម៖​ https://fintech.fsa.gov.kh/fintech-compendium?lang=en

ឈ្មោះឯកសារយោងរក្សាទុក Book_FinTech_Compendium__00.00.2024.pdf
ពាក្យគន្លឹះ FinTech,បច្ចេកវិទ្យាហិរញ្ញវត្ថុ
កាលបរិច្ឆេទផ្ទុកឡើង កញ្ញា 18, 2025, 04:46 (UTC)
កាលបរិច្ឆេទកែប្រែ កញ្ញា 19, 2025, 07:42 (UTC)