Skip to content

Additional Information

Field Value
Last updated 30 ឧសភា 2020
Created 30 ឧសភា 2020
ទម្រង់ PDF
អាជ្ញាប័ណ្ណ License not specified
ឈ្មោះ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីព្យាបាលជាសះស្បើយ ០១នាក់ និងករណីវិជ្ជមានកូវីដ-១៩ថ្មី ០១នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០
ការពិពណ៌នា

ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីជាសះស្បើយ ១នាក់បន្ថែមជាស្រ្តីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី(មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។

ភាសារបស់ធនធាន
  • ភាសាខ្មែរ