Skip to content

អនុក្រឹត្យលេខ ២៥០ ស្តីពី ការកាត់ដីសរុបទំហំ៥១២,៤២ហិកតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងនោះកាត់ចេញពីជម្រកសត្វព្រៃស្នួល កាត់ចេញពីដីតំបន់ព្រៃការពារនិងអភិរក្សជីវៈចំរុះសីមា ខេត្តមណ្ឌលគិរីនិងកាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងកាត់ចេញពីដីដែលគ្រោងផ្តល់សម្បទានសង្គមកិច្ចសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធសមូហភាពជូនសហគមន៍ជនជាតិភាគតិច០១សហគមន៍ ចំនួន៩៣គ្រួសារ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

ដីទំហំ ៥១២,៤២ ហិកតា ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី ដើម្បីគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ៩៣ គ្រួសារ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង គ្រួសារ នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum wgs 1984។ ប៉ុន្តែប្រព័ន្ធកូអរដោណេ និងឧបសម្ព័ន្ធផែនទីមិនមានភា្ជប់ជាមួយអនុក្រឹត្យនេះទេ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - អនុក្រឹត្យលេខ ២៥០ ស្តីពី ការកាត់ដីសរុបទំហំ៥១២,៤២ហិកតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងនោះកាត់ចេញពីជម្រកសត្វព្រៃស្នួល កាត់ចេញពីដីតំបន់ព្រៃការពារនិងអភិរក្សជីវៈចំរុះសីមា ខេត្តមណ្ឌលគិរីនិងកាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងកាត់ចេញពីដីដែលគ្រោងផ្តល់សម្បទានសង្គមកិច្ចសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធសមូហភាពជូនសហគមន៍ជនជាតិភាគតិច០១សហគមន៍ ចំនួន៩៣គ្រួសារ

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ឯកសារយោងលេខ # ២៥០
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • គណៈរដ្ឋមន្ត្រី
ទីភ្នាក់ងារអនុវត្ត
  • រដ្ឋមន្ត្រីទទួលបន្ទុកនៃទីស្តីការគណៈរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភាសា
  • ភាសាខ្មែរ
ប្រភេទឯកសារផ្លូវការ អនុក្រឹត្យ
ប្រធានបទ
  • Development and assistance for ethnic minorities and indigenous people
  • Ethnic minorities and indigenous people
អាជ្ញាប័ណ្ណ CC-BY-4.0
សិទ្ធិ Yes
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 18 ឧសភា 2013
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 18 ឧសភា 2013
កំណត់ត្រាខ្លីអំពីការផ្លាស់ប្តូរ

ដីទំហំសរុប ៥១២.៤២ ហិកតា ក្នុងនោះ (១) ៤៤៩.៩០ ហិកតា កាត់ចេញពីជម្រកសត្វព្រៃស្នួល ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១៣/៥១០ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៣ (២) ទំហំ ៤០.០២ ហិកតា កាត់ចេញពីដីតំបន់ព្រៃការពារ និងអភិរក្សជីវៈចំរុះសីមា ខេត្តមណ្ឌលគិរី និង (៣) ទំហំ ៣.៨៤ ហិកតា កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និង (៤) ទំហំ ១៦.៦៦ ហិកតា កាត់ចេញពីដីដែលគ្រោងផ្តល់សម្បទានសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិព្នង នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ។

ឯកសារយោង Official gazette
ទំនាក់ទំនង

អគ្គនាយកដ្ឋានរាជកិច្ច នៃទីស្តីការគណៈរដ្ឋមន្រ្តី

អាសយដ្ឋាន: ទីស្តីការគណៈរដ្ឋមន្រ្តី អាគារមិត្តភាព មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ កម្ពុជា។ ទូរស័ព្ធ/ទូរសារ: (855) 23 212 490 សារអេឡិចត្រូនិច: info@pressocm.gov.kh, pressocm@gmail.com

កំណត់ត្រា

ប្រព័ន្ធកូអរដោណេ និងឧបសម្ព័ន្ធផែនទីមិនមានភា្ជប់ជាមួយអនុក្រឹត្យនេះទេ។

ឈ្មោះឯកសារយោងរក្សាទុក Sub_decree_No_250__18.05.2013.pdf
កាលបរិច្ឆេទផ្ទុកឡើង មិថុនា 3, 2016, 02:32 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 17, 2026, 09:02 (UTC)