Skip to content

អនុក្រឹត្យលេខ ១៧១ ស្តីពី ការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

អនុក្រឹត្យនេះ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ បានសម្រេចកាត់ផ្ទៃដីទំហំ​ ៣៦៥៨២ ម៉ែត្រការ៉ែ ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ​ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ទំហំ ៣. ២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ អនុក្រឹត្យ ត្រូវបានធ្វើប្រទានកម្មសិទ្ធិជូនលោក ទ្រីវ គង់ហេង។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - អនុក្រឹត្យលេខ ១៧១ ស្តីពី ការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ខេត្ត(ច្រើន)
  • ភ្នំពេញ
  • បន្ទាយមានជ័យ
ឯកសារយោងលេខ # ១៧១
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • ការិយាល័យនាយករដ្ឋមន្រ្តី
ទីភ្នាក់ងារអនុវត្ត
  • រដ្ឋមន្ត្រីទទួលបន្ទុកនៃទីស្តីការគណៈរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
ភាសា
  • ភាសាខ្មែរ
ប្រភេទឯកសារផ្លូវការ អនុក្រឹត្យ
ប្រធានបទ
  • Land
  • Land classifications
អាជ្ញាប័ណ្ណ

No license given

សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករ អន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការ អភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូច ប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 24 សីហា 2022
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 24 សីហា 2022
ឯកសារយោង Royal Gazette​ of Cambodia
ទំនាក់ទំនង

អគ្គនាយកដ្ឋានរាជកិច្ច នៃទីស្តីការគណៈរដ្ឋមន្ត្រី

អាស័យដ្ឋាន: ទីស្តីការគណៈរដ្ឋមន្រ្តី អាគារមិត្តភាព មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ កម្ពុជា។ ទូរស័ព្ទ/ទូរសារ: (855) 23 212 490 សារអេឡិចត្រូនិច: info@pressocm.gov.kh, pressocm@gmail.com

ឈ្មោះឯកសារយោងរក្សាទុក Sub_Decree_No_171__24.08.2022.pdf
ពាក្យគន្លឹះ Land classification,Boeung Ta Mok
កាលបរិច្ឆេទផ្ទុកឡើង មីនា 9, 2023, 04:18 (UTC)
កាលបរិច្ឆេទកែប្រែ មីនា 13, 2023, 04:55 (UTC)