Skip to content

អនុក្រឹត្យលេខ ១៦៩ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ

បោះពុម្ពផ្សាយដោយ៖ Open Development Cambodia

អនុក្រឹត្យនេះបង្ហាញអំពីការកាត់ផ្ទៃកាត់ផ្ទៃដីទំហំ ៣៥៩.៧២៧,៥ (បីរយហាសិបប្រាំបួនពាន់ ប្រាំពីររយម្ភៃប្រាំពី ក្បៀសប្រាំ) ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ក្នុងអនុក្រឹត្យ លេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ។ ត្រូវបានធ្វើប្រទានកម្មផ្ទៃដីទំហំ ៣៥៩.៧២៧,៥ (បីរយហាសិបប្រាំបួនពាន់ ប្រាំពីររយម្ភៃប្រាំពីរក្បៀសប្រាំ) ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខាងលើ ជាកម្មសិទ្ធិជូនលោក សៅ សុខា លោក វង្ស ពិសេន លោកយ៉ា គឹមអុី លោក សៀ សម្បត្តិ និងលោក ប៉ោ ម៉េង ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

ធនធានទិន្នន័យ (1)

មើល​ធនធានទិន្នន័យ - អនុក្រឹត្យលេខ ១៦៩ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ

Additional Info

Field Value
តំបន់ភូមិសាស្រ្ត (ការលាតសន្ធឹងក្នុងលំហ)
  • កម្ពុជា
ខេត្ត(ច្រើន)
  • ភ្នំពេញ
ឯកសារយោងលេខ # ១៦៩
ទីភ្នាក់ងារ/ភាគីចេញផ្សាយ
  • ការិយាល័យនាយករដ្ឋមន្រ្តី
ទីភ្នាក់ងារអនុវត្ត
  • រដ្ឋមន្ត្រីទទួលបន្ទុកនៃទីស្តីការគណៈរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
ភាសា
  • ភាសា​ខ្មែរ
ប្រភេទឯកសារផ្លូវការ អនុក្រឹត្យ
ប្រធានបទ
  • ដី
  • ចំណាត់ថ្នាក់ដីធ្លី
  • ដីឯកជនរបស់រដ្ឋ
  • ដីសាធារណៈរបស់រដ្ឋ
អាជ្ញាប័ណ្ណ

No license given

សិទ្ធិ No
កំហិតនៃការចូល និងប្រើប្រាស់

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារឱ្យមានការទទួលខុសត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

ស្ថានភាព ត្រូវបានចុះហត្ថលេខា និងមានប្រសិទ្ធិភាព
កាលបរិច្ឆេទអនុម័ត/ប្រកាសឱ្យប្រើ/ចុះហត្ថលេខា 26 សីហា 2021
កាលបរិច្ឆេទមានប្រសិទ្ធភាព/ ត្រូវបានអនុវត្ត 26 សីហា 2021
ឯកសារយោង Royal Gazette Cambodia
ទំនាក់ទំនង

អគ្គនាយកដ្ឋានរាជកិច្ច នៃទីស្តីការគណៈរដ្ឋមន្ត្រី

អាស័យដ្ឋាន: ទីស្តីការគណៈរដ្ឋមន្រ្តី អាគារមិត្តភាព មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ កម្ពុជា។ ទូរស័ព្ទ/ទូរសារ: (855) 23 212 490 សារអេឡិចត្រូនិច: info@pressocm.gov.kh, pressocm@gmail.com

កំណត់ត្រា

លេខផែនទីនិយាមការត្រូវបានភ្ជាប់ក្នុងអនុក្រឹត្យនេះ។

ឈ្មោះឯកសារយោងរក្សាទុក Sub_Decree_No_169__26.08.2021.pdf
ពាក្យគន្លឹះ Land reclassification,Boeung Ta Mok,Phnom Penh,Lake
កាលបរិច្ឆេទផ្ទុកឡើង តុលា 19, 2021, 02:35 (UTC)
កាលបរិច្ឆេទកែប្រែ តុលា 28, 2021, 09:25 (UTC)